
TNAOT News
· 07-10
ប៉ូលិសអេស្បាញបាននិយាយថា Diogo Jota ទំនងជាបើករថយន្តលើសល្បឿនកំណត់ដែលនាំឲ្យផ្ទុះសំបកកង់ក្រឡាប់ជាច្រើនជុំ
#បើករថយន្ត# #ព័ត៌មាន# #Diogo Jota# #លើសល្បឿន# #DEVELOPING NEWS# #ប៉ូលិសអេស្បាញ# #ព័ត៍មានអន្តរជាតិ#
2724
ប៉ូលិសបានធ្វើការសន្និដ្ឋានថា Diogo Jota ដែលជាខ្សែប្រយុទ្ធរបស់ Liverpool និងព័រទុយហ្គាល់ ប្រហែលជាបានបើកបរលើសល្បឿនកំណត់ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានឆក់យកជីវិតលោក និងបងប្រុសកាលពីសប្តាហ៍មុន។
ការស៊ើបអង្កេតលើមូលហេតុនៃឧប្បត្តិហេតុនេះនៅតែដំណើរការ ប៉ុន្តែកាសែត Guardia Civil របស់ប្រទេសអេស្ប៉ាញបានរាយការណ៍ដំបូងថា រថយន្តបានធ្វើដំណើរលើសល្បឿនកំណត់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំឥឲ្យសំបកកង់ផ្ទុះ។ ការសន្និដ្ឋាននេះបានធ្វើឡើងបន្ទាប់ពីធ្វើការវិភាគលើស្លាកស្នាមសំបកកង់នៅកន្លែងកើតហេតុ ។ កាសែត Guardia Civil ក៏បានបញ្ជាក់ផងដែរថា Jota ទំនងជាអ្នកបើកបររថយន្ត Lamborghini នៅពេលជួបគ្រោះថ្នាក់។ នៅពេលដែលការស៊ើបអង្កេតត្រូវបានបញ្ចប់ របាយការណ៍នេះនឹងត្រូវបញ្ជូនទៅតុលាការ Puebla de Sanabria ក្នុងទីក្រុង Zamora ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃទី ៣ខែកក្កដានៅលើផ្លូវ A52 ចម្ងាយប្រហែល ១១០ គីឡូម៉ែត្រខាងលិចទីក្រុង Valladolid ប្រទេសអេស្ប៉ាញ។ តាមសេចក្តីរាយការណ៍ Jota ដែលជាអ្នកបើកបររថយន្ត Lamborghini Huracan បានព្យាយាមជែងរថយន្តមួយផ្សេងទៀត ហើយសំបកកង់រថយន្តបានផ្ទុះ ក្រឡាប់ជាច្រើនជុំ និងឆាបឆេះតែម្តង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

នៅថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០២៥ ភ្លៀងបន្តធ្លាក់ឥតឈប់ នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋជន់លិច

មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?

ស្នេហាមិនមែនជាការបង្ខំ

យោបល់ទាំងអស់ (1)
Kham Phan
· 07-11
😥😥
- 1
ទៅកាន់