បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-11

កម្ពុជា ប្តឹងទៅអង្គការUNESCO ចំពោះប្រទេសថៃដែលបានលួចចម្លងក្បាច់រចនាស្រដៀងទៅនិងប្រាសាទអង្គរវត្តរបស់កម្ពុជា

#ប្រទេសកម្ពុជា# #អង្គការ UNESCO# #ប្រទេសថៃ# #NEW NEWS# #ប្រាសាទអង្គរវត្ត# #សង្គម# #ព័ត៌មានសង្គម#

2958

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បះ បានស្នើសុំឲ្យអង្គការUNESCO ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាពិគ្រោះយោបល់ទាំងអស់របស់ UNESCO ធ្វើការពិនិត្យជាទូទៅ លើសំណង់ប្រាសាទថៃថ្មី ដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរវត្តកម្ពុជា។ បទអន្តរាគមន៍ផ្លូវការ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង អំពីសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យមានអត្ថន័យថា៖

«ព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជា។ ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹង សំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (0UV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។ទោះបីយើងខ្ញុំបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។ ដូច្នេះ យើងខ្ញុំស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់ផងដែរ»៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

សហ្វីយ៉ា កំពូលស្នេហ៍

· 07-11

ត្រូវតែប្ដឹងកុំឲ្យពួកសៀមបានចិត្តពេក។ពូកែលួចពេក។

SaMuon

· 07-11

❤️❤️

bandith jackie

· 07-11

join

znxn

· 07-11

😍😍

Taamini555

· 07-11

😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

លី ផានី

· 07-11

😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់