បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-11

ពិតជាមិនធម្មតា! កូនស្រីថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បង្ហាញភាពក្លាហានចូលហ្វឹកហាត់ទាហានទទួលបានការចាប់អារម្មណ៍ខ្លាំង

#ទាហាន# #ទ្រី ដាណា# #NEW NEWS# #សង្គម# #ដាណា ភីន# #ព័ត៌មានសង្គម#

2839

ដាណា ភីន កូនស្រីបណ្ដូលចិត្តតែម្នាក់របស់ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈរូបនាងបានចូលទៅហ្វឹកហាត់ទាហាន ក្នុងគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខកងទ័ព ដោយវីដេអូឃ្លីបនេះទទួលបានការចាប់អារម្មណ៍ និងមានអ្នកចុចចូលទស្សនាយ៉ាងច្រើន ក្នុងនោះក៏មានអ្នកលើកសរសើរថាពិតជាក្លាហាន និងមានភាពរឹងមាំមែន សឹងតែបុរសខ្លះស៊ូទ្រាំមិនបានដូចផង។

ដោយមួយរយៈពេល ក្រោយបញ្ចប់ពីការសិក្សានៅវិទ្យាល័យទទួលបាននិទ្ទេស A ក្នុងលទ្ធផលប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដាណា ភីន ហាក់មានសកម្មភាពច្រើននៅក្នុងបណ្ដាញសង្គម តែងតែមានវិដេអូមាតិកាថ្មីប្លែក ដូចជាការធ្វើដំណើរកម្សាន្ត និងសកម្មភាពថ្មីៗដែលជាចំណីចក្ខុដ៏ទាក់ទាញចិត្តមហាជនឲ្យស្រលាញ់ពេញចិត្ត ដែលមានអ្នកចុចចូលទស្សនាខ្ទង់លានដងក្នុងវីដេអូនីមួយៗ។

គួរបញ្ជាក់ផងដែរថា ដាណា ភីន គឺជាកូនស្រីច្បងតែម្នាក់គត់របស់ លោកស្រី ទ្រី ដាណា ដោយកូនស្រីរូបនេះ គឺប្រកបដោយគន្លងធម៌ចេះស្ដាប់បង្គាប់ម្ដាយ ចាស់ទុំ ព្រមទាំងរៀនពូកែថែមទៀតផង បើទោះបីជានាងមានជីវភាពធូរធារក៏ពិតមែន តែ ដាណា ភីន នៅតែបង្ហាញភាពសាមញ្ញ ដែលត្រង់ចំណុចនេះហើយបានធ្វើឲ្យគ្រប់គ្នាកោតសរសើរពីឆន្ទះ និងការខិតខំប្រឹងប្រែងរបស់ប្អូនស្រីផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

កូដណែនាំ 91815366

· 07-12

👍👍

សហ្វីយ៉ា កំពូលស្នេហ៍

· 07-11

😯😯😯

អូនតា លេខកូដ63230368

· 07-11

👌👌

ខេនម៉ាលីស

· 07-11

😊

Kham Phan

· 07-11

😍😍😍

  • 1
ទៅកាន់

ការណែនាំពិសេស