បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-11

ប៉ូលិសថៃ ចាប់ខ្លួនពលករថៃ ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជា

#ឆ្លងដែន# #ប៉ូលិសថៃ# #NEW NEWS# #ព័ត៌មាន# #ព្រំដែនកម្ពុជា-ថៃ# #ពលករថៃ# #ព័ត៍មានអន្តរជាតិ#

2986

ពលករថៃទាំង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនរបស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជាដើម្បីធ្វើការនៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជននៃប្រទេស ដែលមានព្រំដែនជាប់គ្នាជារឿងធម្មតា ពោល គឺនៅកម្ពុជាក៏មានពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់។ ហើយនេះក៏មានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យ ដែលធ្វើឲ្យពលរដ្ឋប្រទេសជិតខាងមកធ្វើការនៅកម្ពុជា»។អ្នកនាំពាក្យដដែល ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើសអើងណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេសកម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺនកន្លែងនៅទូទាំងប្រទេសផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Ansr Ansr

· 07-13

😎😎😎

អូនតា លេខកូដ63230368

· 07-11

👍👍

  • 1
ទៅកាន់