បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-11

ប្រពន្ធបាត់ប្ដីខំប្ដឹងសមត្ថកិច្ចឲ្យជួយស្វែងរក តាមពិតបុរសរូបនោះត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទ នៅខណ្ឌច្បារអំពៅ

#NEW NEWS# #ករណីប្លន់# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌច្បារអំពៅ#

2728

បុរសម្នាក់ដែលបាត់ពីផ្ទះមិនដឹងមូលហេតុហើយប្រពន្ធបានមកដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យជួយស្វែងរកនោះ គឺត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ណូ នេត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដើមហេតុដំបូងឡើយ កាលពី ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ជនសង្ស័យរូបនេះ បានចេញពីផ្ទះទៅលេងបងប្អូននៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1l-1145 ហើយមិនឃើញត្រឡប់មកផ្ទះវិញ បាត់ដំណឹងសូន្យឈឹង កន្លងបានប៉ុន្មានថ្ងៃក្រុមគ្រួសារមានក្ដីបារម្ភក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីស្វែងរកបុរសម្នាក់នោះ តែបន្ទាប់ពីស៊ើបសួរទើបដឹងថាបុរសរូបនេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទ នៅចំណុចភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទី។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីចាត់ការតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

TTR98

· 07-12

ចេះតែមាន

សហ្វីយ៉ា កំពូលស្នេហ៍

· 07-11

ចេះតែមានហើយ។

  • 1
ទៅកាន់