បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-11

ក្រសួងបរិស្ថាន ត្រៀមរៀបចំពិព័រណ៍ "ពន្លកបៃតង" និងព្រឹត្តិការណ៍ដាំដើមត្នោត ១លានដើមទូទាំងប្រទេស

#រាជធានីភ្នំពេញ# #ព្រៃឈើ# #NEW NEWS# #ដើមត្នោត# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#

2570

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។

ពិធីបើកនៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដោយឡែក ពិធីបិទពិព័រណ៍ «ពន្លកបៃតង» នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅវិមានឈ្នះ-ឈ្នះ។

ក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង បរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគមយុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើនប្រភេទដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

 ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំនេះ ក៏ជាការបង្ហាញដល់ សហគមន៍អន្តរជាតិ អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

សីហាក់1123

· 07-12

🇰🇭

អូនតា លេខកូដ63230368

· 07-11

👍👍

  • 1
ទៅកាន់