
TNAOT News
· 07-11
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការធ្វើច្បាប់ដកសញ្ជាតិ គឺដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ
#ប្រជាពលរដ្ឋខ្មែរ# #រដ្ឋសភា# #NEW NEWS# #ដកសញ្ជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងយុត្តិធម៌#
2153
ការធ្វើច្បាប់ដកសញ្ជាតិ គឺដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ, មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់ខ្លួន នៅគ្រប់កាលៈទេសៈទាំងអស់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដែលពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម កើត រិទ្ធ បានមានប្រសាស៍ថាថា «តាមរយៈវិសោធនកម្មមាត្រា៣៣ នេះ នឹងបើកផ្លូវឱ្យមានការរៀបចំឱ្យមានក្របខ័ណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរ ដែលក្របខ័ណ្ឌច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋ ពិសេស ប្រឆាំងនឹងពលរដ្ឋខ្មែរណា ដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តទៀតថា «ដើម្បីធានាការគោរពមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ និងដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយនឹងបរទេស ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ, សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ»ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (4)
សីហាក់1123
· 07-13
👍👍
កូដណែនាំ 91815366
· 07-13
👌👌
NEN SREY YAN
· 07-12
😍😍
សហ្វីយ៉ា កំពូលស្នេហ៍
· 07-11
👍👍👍
- 1
ទៅកាន់