
TNAOT News
· 07-11
អធិការដ្ឋាននគរបាលស្រុកកោះកុង បំភ្លឺជុំវិញការចោទប្រកាន់ថា នគរបាលចរាចរណ៍មានសិទ្ធិឆែកលិខិតឆ្លងដែនរបស់ជនបរទេស
#នគរបាលចរាចរណ៍# #NEW NEWS# #សង្គម# #ខេត្តកោះកុង# #ព័ត៌មានសង្គម#
2362
អធិកាដ្ឋាននគរបាលស្រុកកោះកុង នៃស្នងការដ្ឋានគរបាលខេត្តកោះកុង បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយនាពេលថ្មីៗនេះ មានការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញហ្វេសប៊ុក (Facebook) របស់ឈ្មោះ Sith Sihanna ដែលបានបង្ហោះ ចោទប្រកាន់ថា “ប៉ូលិសចរាចរណ៍មានសិទ្ធិហៅឆែកប៉ាស្ព័រភ្ញៀវ (ជនបរទេស)” ។
ឆ្លើយតបនៅក្នុងករណីខាងលើនេះ អ្នកនាំពាក្យរបស់អធិការដ្ឋាននគរបាលស្រុកកោះកុង បានធ្វើការបំភ្លឺ និងជម្រាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា៖ ដោយយោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងមានការឯកភាពពី គណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកកោះកុង បានអនុញ្ញាឲ្យអធិការដ្ឋាននគរបាលស្រុកកោះកុង ដាក់គោលដៅបង្ការ និងបង្ក្រាបបទល្មើស ២៤ម៉ោង លើ ២៤ម៉ោង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដើម្បីធ្វើការត្រួតពិនិត្យលើរថយន្ត និងម៉ូតូបើកបរគ្រប់ប្រភេទ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយមានកម្លាំងជំនាញចំរុះរួមមាន៖ កម្លាំងជំនាញសណ្តាប់ធ្នាប់សាធារណៈ,កម្លាំងជំនាញអន្តោប្រវេសន៍, និងកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញអន្តរាគមន៍ពិសេស នៃអធិការដ្ឋាន អនុវត្តតាមតួនាទីភារកិច្ច របស់ជំនាញរៀងៗខ្លួន ហើយកម្លាំងជំនាញចរាចរណ៍គឺសហការត្រួតពិនិត្យសម្របសម្រួលចរាចរណ៍លើដងផ្លូវ បានលើកដំបងធ្វើសញ្ញាបញ្ជារឲ្យអ្នកបើកបររថយន្ត និងម៉ូតូ លើផ្លូវជាតិ៤៨ ឈប់ដើម្បីឲ្យកម្លាំងជំនាញអន្តោប្រវេសន៍ កម្លាំងជំនាញគ្រឿងញៀន និងកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការត្រួតពិនិត្យអនុវត្តតាមជំនាញរៀងៗខ្លួនតែប៉ុណ្ណោះ ពុំដូចការចោទប្រកាន់របស់ គណនី ហ្វេសប៊ុក (Facebook) របស់ឈ្មោះ Sith Sihanna ខាងលើឡើយ ។
កន្លងមកកម្លាំងជំនាញនៃអធិកាដ្ឋាននគរបាលស្រុកកោះកុង បានបង្ក្រាបបានករណីធំៗជាច្រើនរួមមាន៖ ករណីចោរកម្ម,ករណីដឹកជញ្ជូនមនុស្សខុសច្បាប់, ករណីចាប់ជំរិតទារប្រាក់ និងករណីដឹកជញ្ជូនចែកចាយសារធាតុញៀនខុសច្បាប់ ចំនួនប្រមាណ ៤គីឡូក្រាម នឹងបទល្មើសផ្សេងៗទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 07-11
😯😯😯
- 1
ទៅកាន់