បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-12

ឃាត់បុរសម្នាក់ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី

#NEW NEWS# #ឆបោក# #សង្គម# #ព័ត៌មានសង្គម# #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា#

6275

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ប.ច ភេទប្រុស ជនជាតិខ្មែរ។ តាមរយ:ការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីធនាគារដើម្បីទទួលប្រាក់ពីជនរងគ្រោះ ដែលជាផលនៃបទល្មើស និងបានផ្ទេរប្រាក់បន្ដទៅកាន់គណនីផ្សេងៗទៀត ព្រមទាំងបានប្តូរទៅជារូបបីយប័ណ្ណឌីជីថល(USDT)ថែមទៀតផង។  

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

VaNak1000330845

· 07-15

🤔

អូនតា លេខកូដ63230368

· 07-13

😯😯

ZeiiToch123

· 07-13

https://tnaot.com.kh/m/invitation/2/25175641646

កូដណែនាំ 91815366

· 07-13

😲😲

Chen Lyhot 460633

· 07-12

👍

0976080977987654321

· 07-12

ត្រូវតែផ្ដន្ទាទោសពិន័យតាមច្បាប់ធម្មជាតិ

  • 1
ទៅកាន់

ការណែនាំពិសេស