បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-13

ព្រឹកនេះ! គ្រប់ស្ថាប័នរដ្ឋ សាលារៀន វត្តអារាម បានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

#គុកទួលស្លែង# #ឧក្រិដ្ឋកម្ម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ទូងស្គរ# #បញ្ជីបេតិកភណ្ឌពិភពលោក#

3647

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧: ០០ព្រឹក នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ស្ថាប័នរដ្ឋ សាលារៀន និងតាមទីវត្តអារាម បានរៀបចំពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក យ៉ាងអធឹកអធម ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ជាក់ស្តែង ការទទួលស្គាល់ជាផ្លូវការ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះ រមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។

គួរបញ្ជាក់ផងដែរថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី។ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» រួមមានទីតាំងឧក្រិដ្ឋកម្មចំនួន បីត្រូវបានចុះបញ្ជី៖ អតីតមន្ទីឃុំឃាំង ម-១៣(ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក(ស្ថិតនៅរាជធានីភ្នំពេញ)ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

មិត្ត1000331520

· 07-14

😘😘😘

Gokinono

· 07-14

Khop

Samon Cambodia

· 07-14

😍

មិត្ត1000331426

· 07-13

♥️

Ah Du

· 07-13

❤️❤️

Rin740

· 07-13

🥰❤️

កូដណែនាំ 91815366

· 07-13

🥰🥰

  • 1
ទៅកាន់