
TNAOT News
· 07-13
ស្ថានភាពផ្លូវសម្រាប់ដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ
#សំរាម# #NEW NEWS# #ខេត្តព្រះសីហនុ# #សង្គម# #រដ្ឋបាលខេត្តព្រះសីហនុ# #បណ្តាញសង្គម# #ព័ត៌មានសង្គម#
2295
អំឡុងពេលនេះស្ថានភាពផ្លូវសម្រាប់ដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាមរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកម្រិតទឹកភ្លៀងក្នុងខែវស្សានេះ ដែលជាមូលហេតុធ្វើឱ្យការដឹកជញ្ជូនសំរាមនៅតាមខ្នងផ្ទះមានភាពយឺតយ៉ាវ។ នេះបើតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុ លើបណ្តាញសង្គម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ អាស្រ័យហេតុនេះរដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីគ្រប់គ្រង និងរកកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការទុកដាក់សំរាមពាសវាលពាសកាលដែលបណ្ដាលឱ្យហូរចូលទៅក្នុងប្រព័ន្ធលូ និងអូរប្រឡាយ ដែលអាចបង្កឱ្យស្ទះជន់លិចភូមិដ្ឋានបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។
ជារួម កាលពីពេលកន្លងទៅ ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ ម្តងមួយខេត្តៗ បន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង ទូទាំងប្រទេសផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
love nawil
· 07-13
😯
សហ្វីយ៉ា កំពូលស្នេហ៍
· 07-13
😯😯
កូដណែនាំ 91815366
· 07-13
😲😲
- 1
ទៅកាន់