បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-13

រាជរដ្ឋាភិបាល រៀបចំផែនការបម្លាស់ទីពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឲ្យមករស់នៅលើដីគោកវិញ

#ផ្ទះបណ្តែតទឹក# #NEW NEWS# #ដីគោក​# #សង្គម# #ប្រជាពលរដ្ឋ# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

2678

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការចំពោះកិច្ចរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្ត ទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។ 

ដោយគណៈកម្មការចំពោះកិច្ចមានភារកិច្ចដូចតទៅ៖ រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក និងការធ្វើបែចិញ្ចឹមតី្រ។, ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក។, សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹងទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំងទីលំនៅលើទឹក។

រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥។, រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅលើដីគោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច។, រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើត ការងារ និងមុខរបរក្រៅពីការនេសាទ និងការចិញ្ចឹមត្រី។

ចាត់វិធានការចំពោះជនអន្តោប្រវេសន្តខុសច្បាប់ដែលកំពុងរស់នៅលើទឹក ស្របតាមច្បាប់ជាធរមានធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី កុំឱ្យមានការពង្រីក ឬបង្កើតថ្មីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋបម្លាស់ទីមករស់នៅលើដីគោក។, ទប់ស្កាត់ និងបង្ក្រាបការនេសាទខុសច្បាប់ ដើរទន្ទឹមនឹងវិធានការផ្សព្វផ្សាយអប់រំ និងណែនាំ ធ្វើការពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានឡើងវិញ ដើម្បីចៀសវាងនូវការខូចខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ការធ្លាក់ចុះគុណភាពទឹក ការបំពុលបរិស្ថាន ការប៉ះពាល់ ដល់ផ្លូវនាវាចរ និងចាត់វិធានការដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង។ និងគាំទ្រដល់ការផ្តល់សេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទប់ស្កាត់ការបើកសាលារៀនខុសច្បាប់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Rin740

· 07-13

❤️🥰

Bkk Phirom

· 07-13

តែប៉ុននឹងពួកអាខាងកើតបានដីនៅទៀតហើយ កាលកូវីតបានដីនៅម្ដងហើយអីបានដីនៅម្ដងទៀតហើយសំណាងមេសពួកអាខាងកើត។

  • 1
ទៅកាន់