បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-13

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បញ្ជាក់ជាថ្មីថាខ្លួនគាំទ្ររុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន

#មេដឹកនាំ# #NEW NEWS# #ព័ត៌មាន# #រុស្ស៊ី# #កូរ៉េខាងជើង# #លោក Kim Jong Un# #ព័ត៍មានអន្តរជាតិ#

2053

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រាប់អ្នកការទូតកំពូលរបស់រុស្ស៊ីថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដោយគ្មានលក្ខខណ្ឌ រាល់សកម្មភាពដែលធ្វើឡើងដោយទីក្រុងមូស្គូ ដើម្បីដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ នេះ ខណៈដែលប្រទេសទាំងពីរបានពិភាក្សាជាយុទ្ធសាស្ត្រកម្រិតខ្ពស់។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ដែលបានផ្តល់កងទ័ពនិងសព្វាវុធសម្រាប់សង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន និងបានសន្យាគាំទ្រផ្នែកយោធាបន្ថែមទៀត ។ លោក Kim បានជួបលោក Lavrov នៅទីក្រុង Wonsan ឆ្នេរសមុទ្រភាគខាងកើត ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានបើកកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទីពីររបស់ពួកគេ ដោយបានសន្យាកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្រោមសន្ធិសញ្ញាភាពជាដៃគូដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ដែលរួមមានសន្ធិសញ្ញាការពារទៅវិញទៅមក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Kim បានប្រាប់លោក Lavrov ជំហានដែលធ្វើឡើងដោយសម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃភូមិសាស្ត្រនយោបាយសកលនឹងរួមចំណែកយ៉ាងធំធេងក្នុងការធានាសន្តិភាព និងសន្តិសុខជុំវិញពិភពលោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

មិត្ត1000331520

· 07-14

👍👍👍👍👍

កូដណែនាំ 91815366

· 07-14

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស