
TNAOT News
· 07-13
សម្តេចតេជោ ជឿថាមេក្លោងនៅពីក្រោយការបិទព្រំដែនគឺ លោក ថាក់ស៊ីន នេះឯង
#សម្តេចតេជោ# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ការបិទព្រំដែន# #ព័ត៌មានសង្គម# #លោកថាក់ស៊ីន#
2785
ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែលលោក ថាក់ ស៊ីន បាននិយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។ តាមការយល់របស់ខ្ញុំ លោក ថាក់ស៊ីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ស៊ីន នេះឯង។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា «កម្ពុជាកំដរលេងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់»។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានភ្ជាប់ឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ដែលបានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាសផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

ឥណ្ឌាទទួលជោគជ័យក្នុងការបាញ់សាកល្បងនូវអាវុធនុយក្លេអ៊ែរ Agni-5 ជាផ្នែកមួយនៃប្រព័ន្ធការពារខ្លួន

ទេសភាពទឹកកកនិងព្រិលរបស់ភូមិព្រិលនៅប្រទេសចិនពិតជាស្អាតណាស់

ព្រឹកនេះ! ក្រសួងការបរទេស ដឹកនាំគណៈប្រតិភូអង្គទូតបរទេស ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចុះពិនិត្យតំបន់ព្រំដែនក្នុងខេត្តចំនួន៣

យោបល់ទាំងអស់ (5)
កូដណែនាំ 91815366
· 07-15
👌👌
Doem Thy
· 07-14
🙂🙂
Samon Cambodia
· 07-14
😍😍
Samon Cambodia
· 07-14
😍
Limzaa123
· 07-13
😅
- 1
ទៅកាន់