
TNAOT News
· 07-14
សមត្ថភាពនៅតែខ្លាំង! កញ្ញា ដេត ស្រីនាឌ ជម្នះការរិះគន់រហូតដណ្ដើមបានមកុដក្នុងកម្មវិធី Miss Lakamo Cambodia
#Miss Lakamo Cambodia# #ដេត ស្រីនាឌ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#
3350
នារាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្មវិធីប្រឡង Miss Lakamo Cambodia បានស្វែងរកឃើញម្ចាស់មកុដដំបូងគេ នៅក្នុងកម្មវិធីបានទៅលើ កញ្ញា ដេត ស្រីនាឌ ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែ ទីបំផុត កញ្ញា ដេត ស្រីនាឌ នៅតែខ្លាំងអាចដណ្ដើមបានជ័យលាភីជាបន្តបន្ទាប់ ពោលគឺនាងចូលប្រកួតកម្មវិធីបវរកញ្ញាចំនួន៣លើក គឺទទួលបានមកុដទាំង៣កម្មវិធីតែម្ដង។
យ៉ាងណាមិញត្បិតតែកន្លងមក កញ្ញា ដេត ស្រីនាឌ ធ្លាប់ត្រូវបានមហាជនប្រតិកម្មមិនពេញចិត្ត ក្រោយនាងប្រកាសពហិការមិនចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត Miss planet Cambodia 2024 ក៏ពិតមែន តែការវិលត្រឡប់មកជាថ្មីរបស់តារាស្រីរូបនេះ នៅតែមានសន្ទុះប្រជាប្រិយភាពមិនថមថយ មានភាពលេចធ្លោ ព្រមទាំងពង្រឹងសមត្ថភាពកាន់តែខ្លាំងពីមួយវគ្គទៅមួយវគ្គ ដែលត្រង់ចំនុចទាំងនេះហើយ ទើប កញ្ញា ដេត ស្រីនាឌ អាចដណ្ដើមបានមកុដក្នុងរាត្រីដ៏អស្ចារ្យនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Lakamo Cambodia បង្កើតឡើងដោយម្ចាស់ប្រេន Lakamo លោកស្រី មាស ច័ន្ទដាលីន នាយិការក្រុមហ៊ុន Lakamo ខណៈអ្នកទទួលបានជ័យលាភីនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០លានរៀល ព្រមទាំងមានឱកាសក្លាយជា BA របស់ក្រុមហ៊ុន Lakamo ផងដែរ៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)