
TNAOT News
· 07-15
កុំចេះតែហ៊ាន! ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កោះហៅម្ចាស់គណនី Ka Green ចូលខ្លួនបំភ្លឺជាបន្ទាន់ ជុំវិញការប្រើពាក្យសំដីអសិលធម៌ប្រមាថថ្នាក់ដឹកនាំ
#សេចក្ដីបំភ្លឺ# #ជេរប្រមាថ# #ស្នងការដ្ឋាននគរបាលខេត្តកណ្តាល# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2879
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្ដីបំភ្លឺព័ត៌មានជូនសាធារណជនឲ្យបានជ្រាបថា បន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ សុំទោសចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
យ៉ាងណាមិញបន្ទាប់ពីបានឃើញការកោះហៅឲ្យចូលខ្លួនបំភ្លឺរួចមក ម្ចាស់គណនី Ka Green រូបនេះ ក៏បានដឹកនូវកំហុសព្រមចេញនៅវីដេអូសុំទោសជាសាធារណៈ ដល់ថ្នាក់ដឹកនាំ ដែលបានប្រើពាក្យសំដីអសិលធម៌ ដោយសារតែនាងយល់ច្រឡំស្មានតែក្បូនរថយន្តរបស់អ្នកលក់ឡេ បន្ថែមពីនេះនាងក៏បានលុបវីដេអូនេះចេញ ព្រមទាំងសំណូមពរដល់អ្នកលេងបណ្ដាញសង្គមទាំងអស់បញ្ឈប់ការចែកចាយបន្តផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម

សមត្ថកិច្ចខេត្តតាកែវ កំពុងរៀបចំបំពេញនីតិវិធី ដើម្បីប្រគល់ជនសង្ស័យ ករណីបាញ់រះបណ្តាលឱ្យស្លាប់មនុស្សចំនួន ៣នាក់ ទៅឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត

រំភើបជំនួស! អ្នកជំនួញអនឡាញ ចែយៀក ប្រកាសផ្ដល់រថយន្ត ១គ្រឿង រួមទាំង Laptop ដល់យុវតីនិទ្ទេសA លំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស

មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?

យោបល់ទាំងអស់ (2)
មិត្ត1000331733
· 07-16
👍🏻😭
Theary Em
· 07-16
👍🏻
- 1
ទៅកាន់