
TNAOT News
· 07-16
កម្លាំងជំនាញចុះបង្រ្កាបទីតាំងអគារខុនដូរក្នុងខណ្ឌសែនសុខមួយកន្លែង លួចលាក់បង្កប់បទល្មើសឆបោកអនឡាញ
#ខណ្ឌសែនសុខ# #NEW NEWS# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
2731
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ៨ជាន់ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ កងកម្លាំងចម្រុះបានត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ០៣នាក់ ក្នុងនោះដែរ ក្រុមការងារក៏បានប្រមូលបានលិខិតឆ្លងដែន ចំនួន៨ ក្បាល និងចុងភៅ ចំនួន ៣នាក់ ស្រី១នាក់, អ្នកអនាម័យ ចំនួនម្នាក់ ប្រតិបត្តិការចុះបង្រ្កាបនេះកម្លាំងជំនាញដកហូតបានសម្ភារៈវត្ថុតាងរួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។
បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្នផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 07-20
👍
- 1
ទៅកាន់