បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-16

សម្ដេចធិបតី ចេញបទបញ្ជា៨ចំនុចដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

#សន្តិសុខលម្ហសមុទ្រកម្ពុជា# #NEW NEWS# #ឆបោក# #សង្គម# #បច្ចេកវិទ្យា# #Scam# #ព័ត៌មានសង្គម#

4006

យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ហេតុនេះ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា៨ចំនុចដូចខាងក្រោម៖

១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។២-ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។, ៣- អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេស ជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។៤- គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។, ៥- ក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់។៦- អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ព ជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការបញ្ញាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ហា។, ៧- ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្ដល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។៨- គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣)អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង(៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននិងសារធាតុញៀន ដោយខុសច្បាប់។, ៩- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង។អាស្រ័យហេតុនេះ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិង មានប្រសិទ្ធភាពខ្ពស់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

ពៅសុភក្ដ័

· 07-17

😍😍

អូនតា លេខកូដ63230368

· 07-16

👍👍

មិត្ត1000331733

· 07-16

🥰💝

អ្នកចំការ តស៊ូ

· 07-16

🥰

darasw

· 07-16

👍

កូដណែនាំ 91815366

· 07-16

👍👍

  • 1
ទៅកាន់