
TNAOT News
· 07-16
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុក ប្រសិនបើអ្នកបើកបរល្មើសច្បាប់ទាំង ៥ចំនុចនេះ
#NEW NEWS# #ចរាចរណ៍ផ្លូវគោក# #សង្គម# #ក្រសួងសាធារណការ និងដឹកជញ្ជូន# #ព័ត៌មានសង្គម#
2817
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញណែនាំ និងក្រើនរំលឹកដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវឲ្យបានជ្រាបថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកប្រសិនបើអ្នកបើកបរទាំងឡាយណាធ្វើខុសក្នុងមាត្រាដែលបានចែង។
បើយោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៦២ បានចែងថា ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ (ប្រាំពីរ)ថ្ងៃ និងដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះចំពោះបទល្មើសណាមួយដូចខាងក្រោម៖
១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។
២-បើកបរដោយល្បឿនលើសចាប់ពី៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ពីល្បឿនដែលបានកំណត់ក្នុងច្បាប់នេះ។
៣-មិនគោរពសិទ្ធិអាទិភាព។
៤- មិនគោរពផ្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។
៥- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។
មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរ និងឯកសារផ្សេងៗរបស់យានយន្ត ក្នុងករណីពុំមានចែងក្នុងច្បាប់នេះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (4)
អូនតា លេខកូដ63230368
· 07-19
👌👌
Sbh Hhjb្ក
· 07-17
😍😍😍
LyeRin
· 07-16
❤️
Chen Lyhot 460633
· 07-16
👍👍👍
- 1
ទៅកាន់