
TNAOT News
· 07-16
រដ្ឋមន្ត្រីក្រសួងសាធារណការ កោតសរសើរចំពោះវីរភាពរបស់កងទ័ពខ្មែរ ដែលឈរជើងការពារព្រំដែន
#កងទ័ពខ្មែរ# #ខេត្តបន្ទាយមានជ័យ# #NEW NEWS# #សង្គម# #ព្រំដែន# #ក្រសួងសាធារណការ# #ព័ត៌មានសង្គម#
2533
រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនាយទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ នៅទីបញ្ជាការជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់នាយទាហាន និងកងការពារព្រំដែនទាំងអស់ ថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនឲ្យប្រទេសធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ព្រោះកម្ពុជាមានសុឆន្ទៈ និងគោលនយោបាយច្បាស់លាស់ក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ប្រជាពលរដ្ឋនៅជាប់ព្រំដែន គឺជាអាទិភាពចម្បងនៃយុទ្ធសាស្ត្រការពារព្រំដែនរបស់កម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 07-17
👍👍
- 1
ទៅកាន់