
TNAOT News
· 07-16
បង្ក្រាបទីតាំងចំនួន៤កន្លែងក្នុងខេត្តព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
#ក្រុងព្រះសីហនុ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
3196
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចស្រាវជ្រាវ ចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែង ជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់។
ប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖
ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន
ទីតាំងទី២៖ ផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៦បន្ទប់ ។
ទីតាំងទី៣៖ ផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់។
ទីតាំងទី៤៖ ផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៥បន្ទប់។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (2)
Chet Luky
· 07-17
❤️
សហ្វីយ៉ា កំពូលស្នេហ៍
· 07-16
😯😯😯😯
- 1
ទៅកាន់