បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-17

អបអរសាទរ! កសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ ទទួលជំនួយឥតសំណងជាង ១លានដុល្លារ

#អ្នកដាំបន្លែ# #ការចិញ្ចឹមមាន់ស្រែ# #កសិករ# #ជំនួយឥតសំណង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2668

អបអរសាទរបងប្អូនកសិករអ្នកដាំបន្លែនិងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងកក្នុងទំហំទឹកប្រាក់ប្រមាណ១,២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក(WorldBank)។ ក្នុងនោះ ១៤ម៉ឺនដុល្លារសម្រាប់គាំទ្រ៤០% ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល១លានដុល្លារទៀតសម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង ៦,៤គីឡូម៉ែត្រ នៅក្នុងសហគមន៍។

គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារទទួលបានជំនួយឧបត្ថម្ភ ២៣០០ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន ១២០០ដុល្លារ ក្នុងមួយគ្រួសារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសហគមន៍គ្រោងនឹងសហការជាមួយក្រសួងកសិកម្មដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែមខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

KeaVicheka007

· 07-18

♥️

មិត្ត1000331674mm

· 07-17

🙏🏻😊

បង រុងរឿង

· 07-17

ហហហ

  • 1
ទៅកាន់

ការណែនាំពិសេស