
TNAOT News
· 07-17
កម្លាំងនគរបាលចុះបង្ក្រាបទីតាំងអគារលួចបើកល្បែងអនឡាញ ១កន្លែង នៅក្រុងប៉ោយប៉ែត
#ក្រុងប៉ោយប៉ែត# #NEW NEWS# #សង្គម# #ល្បែងអនឡាញ# #ព័ត៌មានសង្គម#
2823
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីតាំងអគារលួចបើកល្បែងអនឡាញខុសច្បាប់ ១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូត៖កុំព្យូទ័រ៣៤១គ្រឿង និងទូរសព្ទ៣៥២គ្រឿង។ បច្ចុប្បន្នជនបរទេសទាំងនោះ កម្លាំងជំនាញកំពុងធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អបអរសាទរ! កម្ពុជាជាប់លេខ៥ ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត លើពិភពលោក»

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យមានការជួយសង្គ្រោះជាបន្ទាន់ ខណៈទឹកជំនន់វាយប្រហារខេត្តចំនួន ១៦ សម្លាប់មនុស្ស ១២ នាក់

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវពលករមិនទាន់មានការងារធ្វើ មកចូលរួមពិព័រណ៍ដើម្បីស្វែងរកការងារ

ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 07-17
👍👍
- 1
ទៅកាន់