បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-17

អគ្គិភ័យសន្ធោសន្ធៅបានឆាបឆេះឆាកមហោស្រពតន្ត្រី Tomorrowland ប៉ុន្មានថ្ងៃមុនបើកដំណើការ

#អគ្គិភ័យ# #NEW NEWS# #ព័ត៌មាន# #មហោស្រពតន្ត្រី# #បើកដំណើការ# #ព័ត៍មានអន្តរជាតិ#

3029

ឆាកមហោស្រពតន្ត្រី Tomorrowland នៅក្នុងទីក្រុង Boom ប្រទេសបែលហ្ស៊ិកត្រូវបានបំផ្លាញទាំងស្រុងដោយសារអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅកាលពីថ្ងៃពុធម្សិលមិញនេះ មួយថ្ងៃមុនពេលអ្នកស្រឡាញ់គាំទ្រតន្ត្រីរាប់ពាន់នាក់មកចូលរួមព្រឹត្តិការណ៍នៅប្រទេសបែលហ្ស៊ិក។

អ្នករៀបចំកម្មវិធីបានបង្ហោះនៅលើគេហទំព័ររបស់ព្រឹត្តិការណ៍នេះថា ដោយសារតែឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរ និងភ្លើងឆេះនៅ Tomorrowland Mainstage ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ យើង​អាច​បញ្ជាក់​បាន​ថា គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ។ ​ពួកគេ​នឹង​នៅ​តែ​បន្ត​ធ្វើ​កម្មវិធីនេះ​នៅ​ពីរ​ចុង​សប្តាហ៍​ខាង​មុខ​ទៀត។ រូបភាពដែលបានចែករំលែកនៅលើគេហទំព័រព័ត៌មានក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅហុយពេញឆាក ហើយរាលដាលដល់ព្រៃក្បែរនោះផងដែរ។

អ្នកចូលរួម១០០,០០០នាក់ត្រូវបានគេរំពឹងថានៅក្នុងទីក្រុង Boom ដែលមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងកំពង់ផែនេះ ដោយមនុស្សជាច្រើនគ្រោងនឹងបោះជំរុំនៅកន្លែងនោះ។ អ្នកពន្លត់អគ្គិភ័យរាប់រយនាក់បានប្រឹងប្រែងជួយសង្គ្រោះឆាកប្រគុំតន្ត្រី តែជាអកុសលវាត្រូវបានឆាបឆេះ និងខូចខាតទាំងស្រុងបាត់ទៅហើយ។ ទោះជាយ៉ាងណា រដ្ឋអាជ្ញានៃទីក្រុង Antwerp បានបើកការស៊ើបអង្កេតមួយ ទោះបីជាពួកគេបាននិយាយថា អគ្គិភ័យនេះហាក់ដូចជាចៃដន្យក៏ដោយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស