បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-17

ម្ចាស់ផេកហ្វេសប៊ុក Ka Green ប្រើពាក្យសំដីអសីលធម៌ប្រមាថថ្នាក់ដឹក ពេលនេះចូលខ្លួនបំភ្លឺនិងធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច

#ខេត្តកណ្តាល# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ចូលខ្លួនបំភ្លឺ#

3179

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត គណៈប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើ បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចជំនាញ ដោយបានសារភាពទទួលស្គាល់កំហុសឆ្គងដែលបាននិយាយប្រមាថប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ និងគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទាំងមូល។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដោយឃើញថា បុគ្គលខាងលើព្រមទទួលស្គាល់កំហុស គឺមិនយកទោសពៃរ៍អ្វីទេ ហើយបានពន្យល់ណែនាំទៅដល់ម្ចាស់ផេកខាងលើដោយផ្ទាល់ និងឱ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ ណែនាំ ថ្ងៃក្រោយត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គម ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា អ្វីខុស អ្វីត្រូវមុននឹងធ្វើការផ្សព្វផ្សាយក្នុងបណ្តាញសង្គម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

មិត្ត1000331833

· 07-18

😀

Samon Cambodia

· 07-17

😀

ពូបុរី

· 07-17

សំដីសជាតិមាយាទសពូជ

កូដណែនាំ 91815366

· 07-17

👌👌

  • 1
ទៅកាន់