បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-17

តារាចម្រៀង ពេជ្រ សូលីកា បញ្ជាក់ពីមូលហេតុដែលជ្រើសរើសភាពស្ងប់ស្ងាត់ ព្រោះមិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា

#NEW NEWS# #កម្សាន្ត# #ពេជ្រ សូលីកា# #តារាខ្មែរ# #យក់ ឋិតរដ្ឋា#

3972

ក្រោយស្ងប់ស្ងាត់មួយរយៈ និងរំសាយការសម្ដែងទាំងអស់ដើម្បីយកពេលសម្រាក់លំហែរ ពេលនេះ តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា បានដាច់ចិត្តបង្ហោះនូវសំណេរមួយក្នុងបណ្ដាញសង្គម ស្រាយចម្ងល់មហាជន ដោយសំណេរមួយនេះទទួលបានការចែករំលែកយ៉ាងច្រើនពីសំណាក់អ្នកតាមដាន និងវែកញែកជុំវិញរឿងដល់ក្ដៅគគុករវាង អ្នកនាង យក់ ឋិតរដ្ឋា លើកឡើងថាសិស្សប្អូនមិនឲ្យតម្លៃ និងមិនគោរពរៀបច្បង។

ជុំវិញរឿងរ៉ាវនេះ មហាជនបានដាក់ការសង្ស័យទៅកាន់ តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា ដោយតារាស្រីរូបនេះបានបញ្ជាក់ច្បាស់ៗបែបនេះថា៖ «ជាដំបូង នាងខ្ញុំ សូមគោរពនឹង សុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើអោយបណ្ដាញសង្គម មានភាពវឹកវរ ដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ នាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់ ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើអោយអ្នកដទៃមើលមកខ្ញុំជាបុគ្គលដែលស្អាតស្អំ តែវាមិនបានធ្វើអោយខ្លួនខ្ញុំរស់នៅធ្វើជាមនុស្សល្អនោះទេ តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំជឿតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជឿទៅលើ “ពេលវេលា” អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នកបញ្ជាក់អោយខ្ញុំយល់ច្បាស់នឹងមិនស្ដាយក្រោយនាងខ្ញុំជ្រើសរើសស្ងប់ស្ងាត់ ក៏ព្រោះតែនាងខ្ញុំដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធអោយមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងខ្ញុំមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ បើពិតជាមានភាគបញ្ចប់មែន មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តចាក់បញ្ចាំងជូនបងប្អូនទស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាក និង ក្រៅឆាក គ្រប់កន្លែងបែបនោះ ខ្ញុំរើសផ្លូវ Peace ពីព្រោះវាជាកន្លែងដែលអោយខ្ញុំស្ងប់សុខសេចក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ផ្លូវចិត្តខ្ញុំល្អ ខ្ញុំគិតតែរឿងល្អៗ មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំអោយខ្លួនឯង ប៉ុន្តែក្នុងសំណេរនេះ នាងខ្ញុំក៏ចង់បញ្ជាក់ដែរថា បើពិតជាតម្រូវអោយរូបនាងខ្ញុំ ត្រូវតែបកស្រាយជាដាច់ខាត នាងខ្ញុំសុំបញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង”៕អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

អូនតា លេខកូដ63230368

· 07-17

👍👍

ahtra2kh

· 07-17

👍

កូដណែនាំ 91815366

· 07-17

👍👍

កូដណែនាំ 91815366

· 07-17

👍👍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

An Sokraiya

· 07-17

😘

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់