
TNAOT News
· 07-17
មហាជនព្រួយបារម្ភស្ងាត់ៗ អ្នកនាង វ៉ាង ស្រីណូ ត្រូវចូលពេទ្យវះកាត់ជាបន្ទាន់ដោយសារជម្ងឺដ៏សាហាវមួយ
#វ៉ាង ស្រីណូ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#
2869
បណ្ដាអ្នកគាំទ្របានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ខណៈបានឃើញ អតីតតារាសម្ដែង អ្នកនាង វ៉ាង ស្រីណូ គេងលើគ្រែពេទ្យក្នុងបន្ទប់សង្រ្គោះបន្ទាន់ដោយសារតែជំងឺគ្រោះក្នុងថង់ទឹកប្រម៉ាត់ ដោយចាំបាច់ត្រូវវះកាត់ចេញជាបន្ទាន់ ដែលនេះជាលើកទីមួយហើយដែលតារាស្រីរូបនេះបានបង្ហោះរឿងឈឺនៅក្នុងបណ្តាញសង្គមឲ្យមហាជនបានដឹង។
ក្នុងនោះ អ្នកនាង វ៉ាង ស្រីណូ ក៏បានអាការៈនៃជំងឺឲ្យបងប្អូនបានដឹងថា៖«មុននឹងឈានដល់កាវះកាត់នេះខ្ញុំមានអាការះឆ្អល់ពោះដូចជាទាស់ចំណីហើយឆ្អល់ខ្លាំងនៅពេលយប់រយះពេល3ថ្ងៃជាប់គ្នា ដល់ថ្ងៃទី៣ ខ្ញុំឆ្អល់កាន់តែខ្លាំងហើយរហូតដល់ក្អួត ព្រោះអាហារដែលញាំចូលទៅអត់រំលាយ ដោយសារមានគ្រាប់គ្រោះតូចមួយធ្លាក់មកបាំផ្លូវបង្ហូរទឹកប្រម៉ាត់បណ្តាលអោយស្ទះការបង្ហូរទឹកប្រម៉ាត់មករំអាហារមិនបាន ក្អួតរួចខ្ញុំឈឺពេញក្នុងពោះឈឺខ្លាំងដូចគេហែកជាជំរាកទ្រាំមិនរហូតខ្ញុំក៏បានសុំអោយប្អូននិងបងស្រីខ្ញុំជូនទៅពេទ្យដើម្បីសង្គ្រោះបន្ទាន់ !
ដូចបងប្អូនដឹងហើយថានៅប្រទេសអាមេរិចបើយើង គ្មានប័ណ្ណធានារ៉ាប់រង រឺ ហៅថា insurance ទេតំលៃពេទ្យថ្លៃកប់ពពក បើមានឈានដល់មានការជិះឡានសង្គ្រោះបន្ទាន់ រឺមានឈានដល់ការវះកាត់ទៀតតំលៃអាចលោតចូលខ្ទង់សែនដុល្លារ តែដោយគ្មានជំរើស អាយុជីវិតសំខានជាងខ្ញុំក៏ជ្រើសរើសចូលសង្គ្រោះបន្ទាន់នៅពេទ្យមួយក្បែរផ្ទះ, ពេលទៅដល់ភ្លាមពេទ្យបានឆែកមើលដោយថតជាមួយម៉ាសុីនស្គែន អឹមមឺរាយ និងឆ្លុះអេកូរមើល ពេទ្យក៏បានរកឃើញថាខ្ញុំមានគ្រោះនៅក្នុងថង់ទឹកប្រម៉ាត់ដែលតម្រូវអោយខ្ញុំត្រូវបញ្ជូនទៅមន្ទីពេទ្យជំនាញ់ផ្នែកនេះដើម្បីធ្វើការសង្គ្រោះបន្ទាន់2ផ្នែកធំៗផ្សេងគ្នា ទីមួយគឺដាក់ឧបករណ៍ចូលទៅក្នុងពោះដោយកាំមេរ៉ាស្កូបបាញ់ទំលាក់គ្រោះចេញពីផ្លូវបង្ហូរទឹកប្រម៉ាត់ ទី2គឺធ្វើវះកាត់4កន្លែងតូចៗល្មមផ្សេងគ្នានៅលើផ្ទៃពោះដើម្បីយកប្រម៉ាត់ចេញតែម្តង ដូច្នោះខ្ញុំត្រូវតម្រូវអោយគេងស្នាក់នៅមន្ទីពេទ្យរយះ4យប់5ថ្ងៃ នឹងទទួលការថែរក្សារយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញផងដែរ»៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 07-19
🥲
- 1
ទៅកាន់