
TNAOT News
· 07-17
បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
#បទល្មើសនេសាទ# #NEW NEWS# #ខេត្តកំពង់ធំ# #សង្គម# #ព័ត៌មានសង្គម# #បឹងទន្លេសាប# #ខុសច្បាប់#
2927
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍ល្មើសនេសាទខុសច្បាប់ នៅមាត់តំបន់បឹងទន្លេសាប និងមាត់បឹងទន្លេឆ្មា ក្នុងរដូវបិទនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផល បទល្មើសនេសាទជាទ្រង់ទ្រាយធំ មិនមានការកើតឡើងជាថ្មីទៀតទេ ពិសេសការលួចឆក់ត្រី និងការអូសត្រជាក់ ត្រូវកងកម្លាំងយើងលុបបំបាត់បានស្ទើរតែទាំងស្រុង។ តែដោយឡែកនៅតែមានជនខិលខូចមួយចំនួន នៅតែបន្តលបលួចធ្វើសកម្មភាពដាក់ឧបករណ៍ល្មើសនេសាទខុសច្បាប់ដូចជា របាំងស្បៃអួនខុសទំហំ និងប្រវែងកំណត់ និងរបាំស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាត នៅក្នុងភូមិសាស្ត្រព្រៃលិចទឹក ដែលជាតំបន់ជម្រកត្រីពងកូន នៅក្នុងរដូវបិទនេសាទនេះ ទោះបីកម្លាំងយើងធ្វើសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃក្តី។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទ នឹងធ្វើសកម្មភាពនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនេះ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសំបូរឡើងវិញ និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ការគួបគ្នារវាងវប្បធម៌ល្ខោន

យោបល់ទាំងអស់ (3)
snesoch
· 07-18
💪💪
Chen Lyhot 460633
· 07-18
👍👍
Samon Cambodia
· 07-17
join
- 1
ទៅកាន់