
TNAOT News
· 07-18
អង្ករជប៉ុនឡើងថ្លៃទ្វេដង ដែលបង្កើនសម្ពាធទៅលើនាយករដ្ឋមន្ត្រីលោក Shigeru Ishiba នៅមុនការបោះឆ្នោត
#នាយករដ្ឋមន្ត្រី# #NEW NEWS# #ព័ត៌មាន# #ជប៉ុន# #Shigeru Ishiba# #អង្ករ# #ព័ត៍មានអន្តរជាតិ#
3485
តម្លៃអង្ករនៅក្នុងប្រទេសជប៉ុនបានកើនឡើង ៩៩,២ ភាគរយនៅក្នុងខែមិថុនាពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសុក្រ ដែលជាសម្ពាធបន្ថែមទៀតលើនាយករដ្ឋមន្ត្រីលោក Shigeru Ishiba នៅមុនការបោះឆ្នោតនៅចុងសប្តាហ៍នេះ។
ទិន្នន័យពីក្រសួងកិច្ចការផ្ទៃក្នុងបានបង្ហាញថា តម្លៃគ្រាប់ធញ្ញជាតិបានឡើងថ្លៃ ១០១ ភាគរយរួចទៅហើយក្នុងខែឧសភា ដោយបានកើនឡើង ៩៨,៤ ភាគរយក្នុងខែមេសា និងច្រើនជាង ៩២,៥ ភាគរយក្នុងខែមីនា។ សរុបមក អត្រាអតិផរណាស្នូលរបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ៣,៣ភាគរយក្នុងខែមិថុនា ពី ៣,៧ភាគរយនៅក្នុងខែឧសភា ។
ការគាំទ្ររបស់សាធារណៈជនសម្រាប់រដ្ឋបាលរបស់លោក Ishiba បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែតុលា ដែលមូលហេតុចម្បងនៃការធ្លាក់ចុះនេះគឺដោយសារតែប្រជាជនជាច្រើនមិនសប្បាយចិត្តចំពោះតម្លៃក្នុងការរស់នៅ ដោយសារតែការកើនឡើងតម្លៃសម្រាប់របស់របរដូចជាអាហារ លំនៅដ្ឋាន ឬឧបករណ៍ប្រើប្រាស់ជាដើម។ ការស្ទង់មតិនៅមុនការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ បង្ហាញថា ក្រុមចម្រុះកំពុងកាន់អំណាចអាចបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ដែលនេះអាចបង្ខំឱ្យលោក Ishiba លាលែងពីតំណែង បន្ទាប់ពីកាន់តំណែងតិចជាងមួយឆ្នាំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
love nawil
· 07-20
😥
Run Sky
· 07-20
😮😮😮
អូនតា លេខកូដ63230368
· 07-19
😯😯
កូដណែនាំ 91815366
· 07-18
😲😲
សហ្វីយ៉ា កំពូលស្នេហ៍
· 07-18
😯😯😯
- 1
ទៅកាន់