
TNAOT News
· 07-19
ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»
#ក្រុមហ៊ុន វឌ្ឍនៈ# #សង្គម# #ព័ត៌មានសង្គម#
1871
សាធារណជនរាប់ម៉ឺននាក់នឹងប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។
ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងជួរមុខ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង។ អ្នកចូលរួមទាំងអស់នឹងទទួលបានទឹកពិសានេះដោយឥតគិតថ្លៃ។
ការឧបត្ថម្ភនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាគំរូនៃស្មារតី «ខ្មែរតែមួយ»។ ក្រុមហ៊ុនតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ ជាពិសេស ក្រុមហ៊ុន វឌ្ឍនៈ គឺជាអ្នកគាំទ្រដ៏ធំនៃវិស័យកីឡា ដោយបានជ្រោមជ្រែងព្រឹត្តិការណ៍ជាច្រើននៅគ្រប់កម្រិត ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់កម្រិតជាតិ និងអន្តរជាតិ។
តស់! រួមគ្នាបង្ហាញពីស្មារតីខ្មែរតែ១ តាមរយៈការចូលរួមច្រៀងចម្រៀងជាតិនៅថ្ងៃស្អែកនេះ ដើម្បីគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើងទាំងអស់គ្នា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)