បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-19

ព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត ៧១៨” ក្លាយជាឱកាសជួយឲ្យអាជីវករខ្មែរបានផ្សព្វផ្សាយពីផលិតផលពង្រីកទីផ្សារ

#ផលិតផល# #NEW NEWS# #កោះពេជ្រ# #សង្គម# #អាជីវករ# #ព័ត៌មានសង្គម# #ធនាគារព្រីនស៍#

2731

ដើម្បីអបអរសាទរ​ខួប​១០​ឆ្នាំ​របស់​ខ្លួន ធនាគារ ព្រី​ន​ស៍ បានរៀបចំព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត ៧១៨” ឡើងដោយមានរយៈពេល ២ ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ ២០២៥ នៅ Connexion កោះពេជ្រ អ្វីដែលពិសេសជាងនេះទៅទៀត គឺអាចចូលរួមដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា រីករាយជាមួយនឹងស្តង់អាហារ និងភេសជ្ជៈ និងផលិតផលរបស់អាជីវករឆ្លាតជាង ១០០ស្តង់។ 

លោកស្រី Peng Liya ដែលជានាយិកាប្រតិបត្តិ ធុរកិច្ច នៃធនាគារព្រីនស៍ បានឲ្យដឹងថា ព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត ៧១៨” នឹងក្លាយជាឱកាសជួយឲ្យអាជីវករបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនបានទូលំទូលាយ។ ហើយលោកស្រី ក៏រំពឹងយ៉ាងខ្លាំងថានឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដើម្បីគាំទ្រផលិតខ្មែរ និងចូលរួមលើកស្ទួយសហគមន៍។

ជាមួយគ្នានេះ អ្នកចូលរួមនឹងមានឱកាសជួបផ្ទាល់ជាមួយតារាល្បីៗ កម្មវិធីកម្សាន្ត និងសកម្មភាពសប្បាយៗ សម្រាប់គ្រួសារ មិត្តភក្តិ និងកុមារតូចៗ។ ហើយអ្វីដែលកាន់តែពិសេសគឺមានការចាប់ឆ្នោតសំណាង ដើម្បីឈ្នះរង្វាន់ពិសេសៗ ដែលលក្ខខណ្ឌនៃការចូលរួមមានដូចជា៖ ១. អ្នកចូលរួមគ្រប់រូបត្រូវតែមានគណនីធនាគារព្រីនស៍ និងកម្មវិធីព្រីនស៍ mobile។ ២. ការទូទាត់ទាំងអស់ត្រូវធ្វើតាមរយៈកម្មវិធីPRINCE Mobile។ ៣. បន្ទាប់ពីទទួលតែមពណ៌ខៀវគ្រប់ចំនួន អ្នកចូលរួមត្រូវមកទទួលត្រាផ្ទៀងផ្ទាត់ពីបុគ្គលិករបស់ធនាគារព្រីនស៍ ដើម្បីមានសិទ្ធិចូលរួមការចាប់ឆ្នោត។ ៤. អ្នកឈ្នះក្នុងការចាប់ឆ្នោតត្រូវមានវត្តមាននៅទីតាំងកម្មវិធី។ ៥. ធនាគារព្រីនស៍ សូមរក្សាសិទ្ធិក្នុងការបញ្ឈប់ ឬកែប្រែការចាប់ឆ្នោតនេះ ដោយពុំមានជូនដំណឹងជាមុន។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនេះ ធនាគារ ព្រីនស៍ មិនត្រឹមតែឆ្លុះបញ្ចាំងលើអតីតកាលនៃការប្រកួតប្រជែងនិងការលះបង់ទេ ប៉ុន្តែវាជានិមិត្តសញ្ញានៃការសន្យាថ្មី ក្នុងការចូលរួមរីកចម្រើនជាមួយសហគមន៍កម្ពុជា ដើម្បីបង្កើតឱកាស និងជួយអភិវឌ្ឍប្រជាជន និងអាជីវកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 07-20

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស