
TNAOT News
· 07-20
ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យឆាបឆេះអគារខុនដូរមួយកន្លែង បណ្ដាលខូចខាតសម្ភារៈមួយចំនួនធំ
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #សង្កាត់ស្ទឹងមានជ័យ#
2665
នៅវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះអគារខុនដូរមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១៩២៦ ផ្លូវ២១៧ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប និងរថយន្តជំនួយរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ពុំបានប្រេីប្រាស់ទឹក។ ដោយឡែកចំពោះប្រភេទសំណង់ គឺជាប្រភេទ ថ្មបេតុង ទំហំ (៣០ម៉ែត្រ x ១៥ម៉ែត្រ) ឆេះម៉ាស៉ីនបោកខោអាវ រួមសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង១៥នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
ជុំវិញហេតុការណ៍គ្រោះអគ្គិភ័យ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ និងបានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 07-21
😲😲
- 1
ទៅកាន់