
TNAOT News
· 07-20
មនុស្ស ៣៧នាក់ស្លាប់ក្នុងសោកនាដកម្មលិចកប៉ាល់ទេសចរណ៍នៅប្រទេសវៀតណាម
#NEW NEWS# #ព័ត៌មាន# #សោកនាដកម្ម# #ខ្យល់ព្យុះ# #កប៉ាល់ទេសចរណ៍# #ប្រទេសវៀតណាម# #ព័ត៍មានអន្តរជាតិ#
5283
កប៉ាល់ទេសចរណ៍មួយគ្រឿងបានក្រឡាប់នៅឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីមានខ្យល់ព្យុះមួយបានវាយប្រហារយ៉ាងខ្លាំងក្លា។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដានេះ។ទូកទេសចរណ៍នេះដឹកអ្នកដំណើរសរុបចំនួន ៤៨ នាក់ ប្រុស ២៤ នាក់ និងស្ត្រី ២៤ នាក់ ដែលភាគច្រើនជាយុវជន និងកុមារ។ ក្រោយប្រតិបត្តិការជួយសង្គ្រោះ មានមនុស្សសរុបចំនួន ៤៧នាក់ ត្រូវបានរកឃើញ ក្នុងនោះមានអ្នកនៅរស់រានមានជីវិតចំនួន ១០នាក់ និង ៣៧នាក់ទៀតបានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន។
ក្រោយសោកនាដកម្មនេះបានកើតឡើង នាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ប្រហែលម៉ោង ១៖៣០នាទីរសៀលម៉ោងក្នុងស្រុក រហូតមកដល់ម៉ោង ២៖០៥នាទីរសៀល កប៉ាល់បានដាច់ទំនាក់ទំនងជាមួយអាជ្ញាធរទាំងអស់ ហើយបានលិចចូលទៅក្រោមទឹកនៃឈូងសមុទ្រផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)