
TNAOT News
· 07-20
ពិតជាប្រពៃណាស់! លោក ផន ផល្លា ត្រៀមសាងសង់មណ្ឌលថ្មីមួយបន្ថែមទៀតជួយដល់មនុស្សចាស់ជរា
#មណ្ឌល# #ផន ផល្លា# #NEW NEWS# #ចាស់ជរា# #សង្គម# #ព័ត៌មានសង្គម#
3421
លោក ផន ផល្លា ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាប្រធានមណ្ឌលមែកឈើ បានធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការកោតសរសើរ និងស្ងប់ស្ញែរជាខ្លាំង ខណៈលោកបានបង្ហាញនៅប្លង់មណ្ឌលចាស់ជរា ដែលលោកមានគម្រោងត្រៀមនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ ក្នុងនោះលោកបានបង្ហើបពីឈ្មោះមណ្ឌលនោះថា «មណ្ឌលចាស់ជរា ដើមឈើចុងក្រោយ» មណ្ឌលនេះរៀបចំឡើងក្នុងគោលបំណង ជួយដល់ លោកតាលោកយាយចាស់ជរាគ្មានទីពឹងគ្មានទីជម្រក មិនអាចប្រកបរបរអ្វីបាន លោកនឹងនាំយកមកស្នាក់នៅដើម្បីទទួលការមើលថែឲ្យបានដិតដល់នៅក្នុងជីវិតចុងក្រោយរបស់គាត់។
នេះបើយោងតាមការបង្ហោះរបស់របស់ លោក ផន ផល្លា បានបង្ហាញពីរូបភាពអបជាមួយសំណេរបែបនេះថា៖ «ប្លង់មណ្ឌលចាស់ជរា ដែលខ្ញុំត្រៀមសាងសង់ ប្រទេសយើងចាប់ផ្តើមមានមណ្ឌលចាស់ជរាហើយ»។
គួរបញ្ជាក់ផងដែរថា លោក ផន ផល្លា ជាបុគ្គលមួយរូបដែលមានចិត្តសប្បុរសធម៌តែងតែមានមុខក្នុងការងារសង្គម ជាពិសេសគឺជួយទៅដល់កុមារដែលងាយរងគ្រោះ ក៏ដូចជាកុមារមានជម្ងឺ និងពិការភាពជាដើម ដោយកុមារទាំងនោះត្រូវបានលោកយកមកព្យាបាល និងមើលថែនៅមណ្ឌលមែកឈើ ដោយបច្ចុប្បន្នមានកុមារប្រមាណជិត ២០០នាក់ ត្រូវចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់នៅក្នុងមណ្ឌល ដែលត្រង់ចំនុចនិងទឹកចិត្តដ៏ប្រពៃរបស់លោកនេះហើយទើប លោក ផន ផល្លា ទទួលបានការស្រលាញ់ពេញចិត្តពីពលរដ្ឋខ្មែរជាច្រើនផងដែរ៕ សម្រួលដោយ៖Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (5)
kokofc015567274
· 07-21
🥰🥰
អូនតា លេខកូដ63230368
· 07-20
👌👌
អូនតា លេខកូដ63230368
· 07-20
👍👍👍
Pha Srey
· 07-20
👏👍
Pha Srey
· 07-20
👏👍
- 1
ទៅកាន់