
mangla
· 2019-03-27
ពាក្យ HDR លោតព្រោងព្រាតលើកាមេរ៉ាទូរសព្ទ តែអត់ដឹងរឿងទាំងនេះ មានក៏ដូចអត់
0
ទូរស័ព្ទបច្ចុប្បន្នមាន Feature HDR នៅក្នុងកាមេរ៉ាមិនមែនជារឿងចម្លែកនោះទេ តែអ្វីដែលសំខាន់នោះគឺ តើអ្នកប្រើប្រាស់បានយល់ដឹង ស្គាល់ និងចេះប្រើវាអស់ឬអត់?
ពាក្យពេញរបស់ HDR គឺ High Dynamic Range ដែលសំដៅទៅលើការផ្ដល់ពណ៌ និងភាពច្បាស់ ឬគេហៅថា Detail កាន់តែច្រើនទៅលើរូបភាពទាំងស្ថានភាពងងឹត និងភ្លឺ។ បើសិនរូបថតមួយសន្លឹកដែលថតនៅទីតាំងដែលងងឹត ឬភ្លឺខ្លាំង ប៉ុន្តែនៅតែមាន Detail នោះគេហៅថា High Dynamic Range។ ដូច្នេះភ្នែកអ្នក មានសមត្ថភាពខ្លាំងជាងកាមេរ៉ាណាទាំងអស់ ឧទាហរណ៍ក្នុងទីតាំងងងឹតស្លុបក៏អ្នកអាចមើលឃើញបានខ្លះ ហើយពេលអ្នកមើលទៅលើមេឃដែលកំពុងតែជះពន្លឺខ្លាំង ក៏នៅតែអាចឃើញពីរូបរាងពពក ដែលទាំងនេះកាមេរ៉ាអ្នកប្រាកដជាធ្វើមិនបានដូច។
បើទោះបីជាវាមានផលប្រយោជន៍យ៉ាងនេះមែន តែក៏មានពេលខ្លះអ្នកត្រូវបិទ ហើយពេលខ្លះអ្នកត្រូវបើកដូចគ្នា បើមិនដូច្នោះ រូបភាពអ្នកនឹងមិនអាចសមតាមចិត្តបានឡើយ។ អ៊ីចឹងពេលណាដែលត្រូវបើក?
ឧទាហរណ៍ថា អ្នកកំពុងថតរូបទេសភាព អ៊ីចឹងអ្វីដែលអ្នកឃើញក្នុងកាមេរ៉ា ប្រាកដជាមេឃមានសភាពភ្លឺខ្លាំងដល់ថ្នាក់បាត់រូបរាងពពកខ្លះ ហើយនៅដីបែរជាមានសភាពខ្មៅទៅវិញ។ ក្នុងស្ថានភាពបែបនេះ អ្នកប្រាកដជាចង់បានមេឃថយពន្លឺបន្តិច និងផ្ទៃខាងក្រោមមានពន្លឺបន្តិច ដើម្បីបង្កើន Detail ដល់រូបភាព ហើយក៏ជាពេលអ្នកត្រូវបើកមុខងារ HDR ដូចគ្នា។
ចុះពេលណាដែលមិនត្រូវប្រើ? អ្នកប្រហែលជាធ្លាប់ឃើញរូបបែបមានមនុស្សនៅពីមុខខ្មៅក្រឹប មើលមិនឃើញមុខ ដោយឃើញតែរាង ហើយមានទេសភាពពណ៌ស្រស់បំព្រងនៅពីក្រោយ។ មានន័យថា បើខ្មៅគឺខ្មៅចំ បើខៀវគឺខៀវចំ ហើយភាសាបច្ចេកទេសគេហៅថា High Contrast។ បើចង់បានរូបប្រភេទនេះ អ្នកមិនត្រូវបើកមុខងារ HDR ឡើយ ព្រោះ HDR នឹងព្យាយាមថ្លឹងថ្លែងកន្លែងងងឹត និងកន្លែងភ្លឺឲ្យស្មើគ្នា ដែលនេះធ្វើឲ្យរូបភាពអ្នកមិនមាន High Contrast ឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីសាស្រ្ត សារភាពស្នេហ៍

ឥណ្ឌូណេស៊ីបានជំរុញឱ្យបញ្ឈប់គម្រោងអាហារសាលាឥតគិតថ្លៃចំនួន ១០ ពាន់លានដុល្លារ បន្ទាប់ពីកុមារជាច្រើនពុលអាហារ

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

យោបល់ទាំងអស់ (0)
គ្មានយោបល់