
Koek
· 2019-03-28
អ្នកមេម៉ាយចាយរាងកូនមួយម្នាក់ ធ្វើខួបមេម៉ាយគម្រប់៣ឆ្នាំ អញ្ជើញភ្ញៀវផ្អើលក្រុងស្វាយរៀង
0
បើតាមអ្នកចូលរួមនៅក្នុងកម្មវិធីខួបមេម៉ាយ៣ឆ្នាំនោះ បានឲ្យដឹងថា នៅក្នុងពិធីនោះ គឺមានភាពអធិកអធមខ្លាំងណាស់ ដោយមានការអញ្ជើញសាច់ញាតិ និងមិត្តភក្ដិជិតឆ្ងាយមកចូលរួមយ៉ាងច្រើន។
កម្មវិធីនោះមានមហាជនជាច្រើនបានកើតការងឿងឆ្ងល់យ៉ាងខ្លាំងថា រឿងនេះជាការពិតដែរឬអត់យ៉ាង? ហើយដើម្បីឲ្យអស់ចង្ងល់នេះ អ្នក ស្រី ទេស ស្រីនាង ជាស្រ្ដីមេម៉ាយខាងលើដែលធ្លាប់មានប្តី២ដងរួចមកហើយ ថែមទាំងមានកូនស្រីម្នាក់ មានអាយុ៩ឆ្នាំ បានរៀបរាប់ប្រាប់ Tnaot News ថា ការដែលគាត់រៀបចំកម្មវិធីនេះឡើង គឺដើម្បីចង់ឲ្យមនុស្សស្រីដែលមានការលែងលះគ្នាជាមួយប្តី ហើយនៅភាពស្ដ្រីមេម៉ាយ ត្រូវតាំងចិត្តឲ្យរឹងមាំឡើង សូមកុំ បាក់ទឹក ត្រូវខិតខំរៀនរស់នៅ ដោយខ្លួនឯង។ បើទោះបីយើងគ្មានប្តីក៏ដោយ ក៏យើងត្រូវតែខិតខំរកស៊ីចិញ្ចឹមកូន។
អ្នកស្រីមេម៉ាយដដែល បានបន្ដថា ការបង្កើតកម្មវិធីនេះឡើង គឺចង់ឲ្យមនុស្សស្រីទាំង ជាពិសេសស្រ្ដីមេម៉ាយដែលមានប្រវត្តិធ្លាប់លែងលះគ្នាជាមួយនឹងប្ដី ត្រូវតែរឹងមាំឡើង កុំបាក់ទឹក និងកុំធ្វើរឿងអី្វផ្តេះផ្តាស។ បើយើងនៅមានជីវិត ត្រូវតែតស៊ូឡើង ត្រូវខិតខំរកស៊ី ដើម្បីកូនៗជាទីស្រលាញ់ និងបងប្អូនឪពុកម្តាយ មិនមែនអត់ប្តី គឺយើងរស់មិនបាននោះទេ៕ អត្ថបទ ដោយលោក មិន ភក្ដី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់