Charlene Khaye

· 2019-03-30

គ្រោះធម្មជាតិធ្វើ ធ្វើឲ្យអាមេរិកបាត់បង់ ផ្ទៃដីកសិកម្ម រាប់មឺនហិតតា

0

គ្រោះធម្មជាតិទឹកជំនន់ បានធ្វើឲ្យផ្ទៃដីកសិកម្មនៅអាមេរិក ជាង៤០មឺនហិតតាត្រូវទឹកជំនន់ជនលិច ក្រោយព្យុះវាយប្រហារ ។ គ្រោះធម្មជាតិបានធ្វើឲ្យ កសិករអាមេរិក នៅ៩រដ្ឋ លិចលង់គ្មានសល់ ក្នុងខែមីនានេះ។

គ្រោះទឹកជំនន់កើតឡើង តាំងពីរដ្ឋ កូតាស់ ដល់រដ្ឋមីសួរី និងរដ្ឋក្បែរនោះ ត្រូវបានជន់លិច អស់រយៈពេលជាង១សប្តាហ៍មកហើយ ជាហេតុធ្វើឲ្យបង្អាក់ដល់ការដាំដុះ និងធ្វើឲ្យខូចដីទាំងស្រុង។ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរដូវដាំដុះ មកដល់នោះ បានកើតមានឡើងដំបូងគេនៅតំបន់ Midwest ហើយវាទំនងជាធ្វើឲ្យកាត់បន្ថយផលិតផលសណ្តែកសៀង ស្រូវសាលី និងពោត ក្នុងឆ្នាំនេះផងដែរ។

ការខាតបង់ដោយសារតែគ្រោះទឹកជំនន់កើនឡើងរហូតដល់ទៅរាប់ពាន់លានដុល្លារ អាមេរិក និងបំផ្លាញផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស