
Rodel
· 2019-04-02
សួនច្បារចម្លែកៗទូទាំងពិភពលោក
19
តើអ្នកចូលចិត្តដើរមើលទេសភាពនៅក្នុងសួរផ្កាដែរទេ? វាជួយឲ្យអ្នកមានអារម្មណ៍ល្អធូរស្បើយពីភាពតានតឹងពីការងារនិងរឿងផ្សេងៗ។ ឥលូវនេះយើងនឹងនាំអ្នកទៅមើលសួនចម្លែកដែលមានទូទាំងពិភពលោក៖
១.សួនវេទមន្តនៅអារ៉ាប់រួម(UAE)
វាជាសួនដែលទើបតែបង្កើតឡើងទេ ប៉ុន្តែវាត្រូវបានគេរកឃើញថាជាសួនដែលមានទេសភាពចម្លែកៗនៅ ឌូបៃ(Dubai)។ អ្វីដែលអស្ចារ្យនោះគឺរូបចម្លាក់មនុស្សផ្កាដ៏ធំសម្បើម ទឹកផុស និងស្រះដែលមានទីតាំងស្ថិតនៅក្នុងបេះដូងនៃវាសខ្សាច់។
២.សួន ហ្រ្វាន់ស៊ីស្កូ អាលវ៉ារ៉ាដូ នៅ កូរីស្តា រីកា(Costa Rica)
ជាមួយនឹងសិល្បៈនៃការច្នៃប្រឌិតមួយបានធ្វើឲ្យសួនទាំងមូលពោលពេញទៅដោយរូបភាពសត្វហាក់ដូចជាមានសត្វមានជីវិតរស់នៅពេញផ្ទៃសួន។
៣.សួនអាកាសនៅស្កុតឡេន(Scotland)
វាគឺជាកន្លែងដ៏ល្អឥតខ្ចោះ នៅទីនេះគ្រប់យ៉ាងដែលបង្កើតឡើងទាំងអស់គឺមិនមែនជាការចៃដន្យទេហើយវាមានអត្ថន័យជ្រាលជ្រៅទៀតផង។ ភ្នំពណ៌បៃតងរលោង, កញ្ចក់នៃបឹង, ផ្លូវពណ៌សនិងរូបចម្លាក់ដែលបង្កើតបានគឺសុទ្ធតែមានឆ្លុះគ្នាពីតូចទៅធំ។
៤.សួនសំណាក់ព្រះពុទ្ធនៅប្រទេសឡាវ
អាថ៌កំបាំងនៃជំនឿបានគ្របដណ្ដប់កន្លែងនេះយ៉ាងគួរឲ្យស្ងប់ស្ងែង។ រូបចម្លាក់សត្វពស់យក្សនិងរូបចម្លាក់របស់ព្រះពុទ្ធ ព្រះទេវកថាដទៃទៀតរស់នៅទីនេះពីដើមដល់ចប់។ រូបចម្លាក់នីមួយៗមានការបញ្ចេញទឹកមុខរបស់ខ្លួនតែមួយគត់ ហើយនៅទីនេះមានជាច្រើនរយចម្លាក់។
៥.សួនអាស៊ីកាហ្គានៅប្រទេសជប៉ុន
សួននេះមិនត្រឹមតែជាកន្លែងដែលមានទេសភាពស្រស់ស្អាតគេនៅជប៉ុននោះទេ ប៉ុន្តែវាជាសួនដែលស្រស់ស្អាតជាងគេនៅលើពិភពលោក។ អ្វីដែលជាចំនុចសំខាន់ជាងគេរបស់ សួនអាស៊ីកាហ្គា គឺជាអាយុកាលនៃដើមផ្កាអង្គាហើយនិងគ្របដណ្ដប់ទៅដោយពណ៌ស្វាយនិងលាយលំជាមួយពណ៌ផ្សេងទៀតតិចៗ។
៦.សួនវង្វេង ហៀលីហ្គាននៅប្រទេសអង់គ្លេស(England)
ឧទ្យាននេះត្រូវបានរកឃើញនៅតំបន់ឆ្ងាយពីកន្លែងមនុស្សម្នា។ ម្ចាស់បច្ចុប្បន្ននេះបានសម្រេចរក្សាសភាពរបស់សួនឲ្យនៅដដែល ហើយក៏ប្រែក្លាយទៅជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មិនស្ទើរឡើយ ព្រោះកន្លែងបានប្រមូលផ្ដុំទៅដោយរុក្ខជាតិត្រូពិក ថ្ម និងស្លែ ដែលមើលទៅហាក់ដូចជាកន្លែងបុរានកាលពីជំនាក់ណាណីមកអ៊ីចឹង។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់