
Borith
· 2019-04-07
ថ្មីទៀតហើយ! Oppo A5 ឥឡូវនេះមានភ្ជាប់មកជាមេម៉ូរីឌុបនៅប្រទេសឥណ្ឌា
0
ទូរស័ព្ទដៃស្មាតហ្វូន Oppo A5 ដែលត្រូវបានដាក់លក់នៅប្រទេសឥណ្ឌាកាលពីខែសីហាកន្លងទៅនេះបានទទួលការកែលំអថ្មី ដោយពីមុនវាបានភ្ជាប់មកជាមួយនឹងមេម៉ូរី 32GB នៅក្នុងម៉ាស៊ីន ហើយឥឡូវនេះក្រុមហ៊ុនបានចាប់ផ្តើមវ៉ារ្យ៉ង់ថ្មីមួយដែលភ្ជាប់មកជាមួយនឹងមេម៉ូរីក្នុងម៉ាស៊ីនចំនួន 64GB ។
ទូរស័ព្ទដៃ Oppo A5 ដែលមានមេម៉ូរី 64GB នឹងដាក់លក់ក្នុងតម្លៃប្រហែល INR12,990 (188 ដុល្លារ) ហើយអ្នកអាចទិញបានតាមរយៈហាងលក់ទូរស័ព្ទដៃនៅទូទាំងប្រទេស ហើយអ្នកក៏អាចទិញតាមរយៈហាងអនឡាញចាប់ពីសប្តាហ៍ក្រោយទៅ។
ក្រៅពីការបង្កើនទំហំផ្ទុកទិន្នន័យ វាក៏ត្រូវបានបំពាក់ដោយថាមពល Snapdragon 450 SoC ដែលត្រូវបានផ្សំទៅ RAM ទំហំ 4GB ទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2 អ៊ីញ HD + LCD និងមានកាមេរ៉ាក្រោយភ្លោះដែលមានទំហំ 13MP និង 2MP ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងសាមញ្ញទាំង12យ៉ាងដែលធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែរឹងមាំ

សេចក្ដីរាយការណ៍៖ សង្គមនិយមអេស្ប៉ាញកំពុងទទួលបានការគាំទ្រខណៈពេលដែលមុនពេលការបោះឆ្នោតនឹងមកដល់នាខែមេសាខាងមុខនេះ

ប្រព័ន្ធប្រតិបត្តិការ iOS 12.2 ចេញជាផ្លូវការជាមួយនឹងដំណើរការ Apple News + និង Animoji ថ្មីបួន

ក្រុមហ៊ុន Rolls-Royce អាចចូលរួមជាថ្មីម្តងទៀតក្នុងគម្រោងផលិតយន្តហោះចម្បាំងរបស់ទួរគី

យោបល់ទាំងអស់ (0)