
Lundy
· 2019-04-21
អាជ្ញាធរស្រុករមាសហែក នាំថវិការបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ជូនគ្រួសារសពដែលស្លាប់ដោយសារឆ្មាខាំ
9
ខេត្តស្វាយរៀង៖ នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោក អុក ហាន ប្រធានគណបក្សស្រុករមាសហែក ខេត្តស្វាយរៀង បាននាំយកថវិកាចំនួន១លានរៀលរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ឋាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក យកប្រគល់ជូនដល់ក្រុមគ្រួសារសព លោក ពៅ មល់ ដែលបានស្លាប់ដោយឆ្មាខាំ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិត្រពាំងស្គាន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
គួរំលឹកដែរថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នំា២០១៩ លោក ពៅ មល់ ត្រូវបានសត្វឆ្មាខាំចំដៃ ខណៈដែលទៅលេងផ្ទះម្តាយរបស់គាត់ ហើយក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចបានជំរុញឲ្យលោក ទៅជួបក្រុមគ្រូពេទ្យពិគ្រោះយោបល់ ប៉ុន្តែគាត់ពុំព្រមទៅជួបពេទ្យនោះទេ រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ជំងឺចាប់ផ្តើមធ្វើទុក្ខ ដែលមានអាការៈក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នតាមផ្លូវ ។
សូមបញ្ជាក់ផងដែរថាចំពោះករណីសត្វឆ្កែនិងឆ្មាខាំបណ្តាលអោយស្លាប់កើតមានក្នុងខេត្តស្វាយៀងចំនួន៣ករណីមកហើយ ទី១.កុមារីរងគ្រោះដែលបានស្លាប់ដោយសត្វឆ្មាខាំនៅក្រុងបាវិត ទី២.យុវតីជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ដែលត្រូវសត្វឆ្កែខាំបណ្តាលអោយស្លាប់និងទី៣.សពបុរសម្នាក់ខាងលើនៅឃុំត្រពាំងស្តៅត្រូវសត្វឆ្មាខាំចំដៃ។
បន្ទាប់ពីមានប្រជាពលរដ្ឋប៉ុន្មាននាក់ បានរងគ្រោះដោយសារឆ្មាខាំ និងក្រញៅ បង្កជាជំងឺកាចគ្រោះថ្នាក់ដល់អាយុជីវិតនិងមានអ្នកស្លាប់រួចមក លោក ស៊ូ ម៉ុល ស្រុករមាសហែក ខេត្តស្វាយរៀង បានអំពាវនាវឱ្យប្រជាពលរដ្ឋដទៃទៀត មានការប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមប្រភេទនេះ និងគប្បីចាក់វ៉ាក់សាំងការពារជាមុន។ ភក្តី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

បើលេចចេញសញ្ញាទាំង ៨ នេះចេញមក ត្រូវបញ្ឈប់គំនិតចង់រៀបការជាបន្ទាប់ កុំឱ្យស្ដាយក្រោយ

កីឡាករចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាជូនពរលោកអ្នករីករាយ Lantern Festival

សញ្ញាទាំង ៨ បង្ហាញថា អ្នកជាមនុស្សឯករាជ្យខ្លាំង រឹងមាំជ្រុលពេកហើយ អាចជាសញ្ញាគ្រោះថ្នាក់ទៅវិញ

យោបល់ទាំងអស់ (0)
គ្មានយោបល់