
Nisay
· 2019-04-24
កាន់តែស្រស់ស្អាតបន្ទាប់ពី សុវត្ថិឌី ធារិកា ចំណាយពេលលើការថែរក្សាធ្មេញ!!
0
ភ្នំពេញ៖ អតីតបេក្ខជន Cambodia Idol រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារិកា បានចំណាញរយៈពេល២ឆ្នាំក្នុងការថែរក្សាមាត់ធ្មេញរបស់កញ្ញា ពេលនេះអ្វីដែលកញ្ញារង់ចាំបានមកដល់ហើយគឺថាកញ្ញាទទួលលទ្ធផលជាទីគាប់ចិត្តហើយលើកសម្រស់របស់កញ្ញាកាន់តែស្រស់ស្អាតជាងមុន។
ថ្មីៗនេះកាលពីប៉ុន្មានម៉ោងមុននេះដែរតារាស្រីរូបនេះក៏បានបង្ហោះរូបថតច្រើនសន្លឹកបង្ហាញពីការដោះធ្មេញដែកចេញក្រោយស៊ូទ្រាំនិងព្យាបាលអស់រយៈពេល២ឆ្នាំ។
យ៉ាងណាមិញទម្រង់មុខរបស់ កញ្ញា សុវត្ថិឌី ធារិកា ក៏បានផ្លាស់ប្តូរទម្រង់មុខទៀតផងដូចជាមនុស្ស២នាក់ផ្សេងគ្នាដែលឃើញចង្ការរបស់កញ្ញាកាន់តែស្រួចជាងមុនទៀត។ ជាពិសេសក៏មានហ្វេនជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដែលមិននឹកស្មានថាគ្រាន់តែដោះធ្មេញដែកចេញមុខស្អាតនិងប្លែក អ្វីដែលកញ្ញាទន្ទឹមពេលនេះបានមកដល់ហើយកញ្ញាពិតជាសប្បាយចិត្តនិងរីករាយទទួល៕
រូបភាពពេលដែល កញ្ញា សុវត្ថិឌី ធារិកា ពត់ធ្មេញ រួចរាល់
រូបភាពពេលដែល កញ្ញា សុវត្ថិឌី ធារីកា មិនទាន់ ពត់ធ្មេញ
អត្ថបទដោយ៖ ឃុន យ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)