
Sowathara
· 2019-04-25
អ្នកជំនាញអចលនទ្រព្យជំរុញឲ្យមានវាយតម្លៃអលចនទ្រព្យឲ្យបានត្រឹមត្រូវ
0
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានជំរុញក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់មានការវាយតម្លៃលើអចលនទ្រព្យឲ្យបានត្រឹមត្រូវ ដើម្បីធនាគារផ្តល់កម្ចីដល់អ្នកវិនិយោគកាន់តែច្រើន។
លោកគុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Vtrust Group នៅក្នុងកម្មវិធី Suppliers and Client’s Day នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះបានឲ្យដឹងថា វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើវិស័យខុនដូរ បុរី វិឡា និងផ្ទះល្វែងជាដើម ហើយ ភាគច្រើនត្រូវបានវិនិយោគ និងអភិវឌ្ឍន៍ដោយជនជាតិខ្មែរសុទ្ធសាធ។
លោកបន្តថា និន្នការថ្មីនេះ ពិតជាល្អណាស់សសម្រាប់ក្រុមហ៊ុនអ្នកវៃតម្លៃអចលនទ្រព្យ ក្នុងការប្រមូលទិន្ន័យ ឬព័ត៌មានឲ្យបានច្រើន ដើម្បីវាយតម្លៃបានកាន់តែល្អក្នុងការផ្តល់ឪកាសដល់ធនាគារក្នុងការផ្តល់កម្ចីមានភាពងាយស្រួល។
លោកបញ្ជាក់ថា “លំហូរលុយចេញពីធនាគារធំណាស់នៅក្នុងវិស័យអលចនទ្រព្យ នៅពេលធនាគារមានជឿទៅលើការវាយតម្លៃរបស់យើង នោះធនាគារនឹងផ្តល់ប្រាក់កម្ចីកាន់តែច្រើនដល់វិនិយោគិន ជាពិសេសមានឪកាសក្នុងការប្រកួតប្រជែង និងចាប់ដៃគូរជាមួយវិនិយោគិនមកពីក្រៅប្រទេស”។
លោកច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានឲ្យដឹងដែរថា ជាទូទៅនៅក្នុងតម្លៃនៃសេដ្ឋកិច្ច ដើម្បីឲ្យមានការជឿជាក់ពីសាធារណៈជន ជាពិសេសប្រព័ន្ធធានាគារ និងអ្នកប្រើប្រាស់ទាមទារអ្នកកណ្តាលពោលគឺក្រុមហ៊ុនអ្នកវាយតម្លៃ ដែលមានការវាយតម្លៃប្រកបក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីជំរុញឲ្យវិស័យនេះមានភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់ពេលបច្ចុប្បន្ន និងនាពេលអនាគត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)