Charlene Khaye

· 2019-04-25

បើស្រលាញ់នាងសូមកុំសួរដេញដោលពីអតីតកាលរបស់នាង

0

អ្នកមិនមែនចេះតែចង់សួរពីអតីតកាលរបស់នាងតាមតែអំពើចិត្តបានទេ ព្រោះអ្នកនឹងមិនចង់ឮថានាងធ្លាប់ទាក់ទងមនុស្សប្រុសច្រើននាក់ទេ។

កុំសួរនាងថាតើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ស្រលាញ់នាង ហើយកុំសួរថា តើនាងធ្លាប់ធ្វើអ្វីខ្លះជាមួយសង្សារចាស់។

មនុស្សស្រីនឹងមិនប្រាប់ថា នាងមានមនុស្សប្រុសច្រើននាក់ដែលនាងធ្លាប់ទាក់ទងទេ។ ព្រោះមានរឿងខ្លះគួរប្រាប់ និងរឿងខ្លះទៀតមិនគួរប្រាប់។ ជួនកាលភាពស្មោះត្រង់គឺជារឿងល្អ តែពេលខ្លះភាពស្មោះត្រង់ធ្វើឲ្យអ្នកមានគ្រោះថ្នាក់បាន។ ដូច្នេះហើយវាល្អជាង បើសិនជាអ្នកមិនរំលឹករឿងពីអតីតកាល។

អតីតកាលរបស់នាង មិនអាចកំណត់តម្លៃ និងបុគ្គលិកលក្ខណៈរបស់នាងបានទេ។ កុំសួរពីអតីតកាលនាង ហើយមានចេតនាវាយតម្លៃនាង។ នៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកត្រូវតែទទួលស្គាល់ការពិតរបស់គេពេលបច្ចុប្បន្នជាមុន មិនមែនអតីតកាលរបស់គេទេ។ តែបើអ្នកទទួលយកអតីតកាលរបស់នាងមិនបានសូមកុំស្រលាញ់នាងអី ព្រោះគ្មាននរណាម្នាក់ចង់ធ្វើខុស និងចង់ឲ្យខ្លួនឯងអាក្រក់ទេ ពេលខ្លះមកពីកាលៈទេសៈបង្ខំ ហើយនិងរឿងជាច្រើនទៀតដែលយើងមិនដឹងនិងមិនយល់ ព្រោះអ្នកមិនមែនជានាង។

មនុស្សមានសង្សារច្រើនមិនប្រាកដថានាងជាស្រីសាវាទេ។ កុំវាយតម្លៃនាងដោយគ្រាន់តែមើលឆ្លងកាត់មនុស្សប្រុសពីរបីនាក់នោះ នាងមានស្នេហាច្រើនដងក៏ព្រោះតែមិនទាន់ជួបមនុស្សដែលទុកចិត្តបាន នាងត្រូវបានគេក្បត់ នាងឈឺចាប់ហើយក៏ត្រូវការអ្នកមកលួង។

មិនថានាងធ្លាប់មានសង្សារប៉ុន្មាននាក់ទេ នាងនៅតែនៅក្បែរអ្នកក្នុងពេលបច្ចុប្បន្ននេះ នាងកាន់តែត្រូវការអ្នក ព្រោះដោយសារអ្នកចាស់ប៉ុន្មានអ្នកនោះហើយទើបធ្វើឲ្យនាងមកជួបអ្នកបាន។ ដូច្នេះហើយកុំធ្វើបាបនាង ស្រលាញ់នាងឲ្យច្រើនៗ មើលថែនាងឲ្យបានល្អ ព្រោះពេលនេះ ឥឡូវនេះ នាងមានតែអ្នកម្នាក់ប៉ុណ្ណោះ ហើយអតីតកាលនៅតែជារឿងកន្លងហួស គ្មាននរណាទៅកែខៃបានទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស