
MR and BR
· 2019-04-25
កីឡាករ Danny Rose ចង់អោយក្លឹប Tottenham រក្សាកីឡាករ Eriksen
0
អនាគតរបស់កីឡាករ Christian Eriksen របស់ក្លឹបTottenham ស្ថិតក្នុងភាពស្រពេចស្រពិលជាមួយកិច្ចសន្យារយៈពេល 14 ខែ ហើយកីឡាករDanny Rose បានជំរុញឱ្យក្លឹបបន្តកិច្ចព្រមព្រៀងនេះ។
ខ្សែការពារកីឡាករ Danny Rose របស់ក្លឹប Tottenham គិតថាវាជារឿងល្អណាស់ដែលក្លឹបរក្សាកីឡាករ Christian Eriksen លេងនៅក្លឹបបន្តទៀត ដែលនេះគឺជាការរំពឹងទុករបស់ Daneនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2013កីឡាករ Eriksen បានចេញពីក្លឹប Ajax ហើយបានចូលរួមជាមួយក្លឹប Spurs និងបានអភិវឌ្ឍន៍ខ្លួនឯងយ៉ាងឆាប់រហ័សអោយក្លាយជាកីឡាករបាល់ទាត់ល្អបំផុតក្នុងក្របខ័ណ្ឌ Premier League ។
ប៉ុន្តែកិច្ចសន្យារបស់ខ្សែបម្រើកីឡាករ Eriksen សល់រយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ហើយទំនងជាជិតដល់ការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។
ក្រុម Spurs(Tottenham) និងកីឡាករ Eriksen បានធ្វើការចរចាជាយូរមកហើយប៉ុន្តែយោងតាមរបាយការណ៍មិនផ្លូវការបានឱ្យដឹងថាក្រុម Real Madrid និងក្រុម Barcelona មានការចាប់អារម្មណ៍នឹងកីឡាករ Eriksen ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់