
Chhean
· 2019-04-27
ផឹកស្រាស្រវឹងជោកជាំបាត់បង់ស្មារតីប្រើហិង្សាលើគេត្រូវសមត្ថកិច្ចឃាត់ខ្លួន
0
ខេត្តកណ្ដាល៖ ករណីហិង្សាដោយចេតនាបន្ទាប់ពីបុរសម្នាក់បានជិះម៉ូតូទៅកន្លែងផឹកស៊ី ស្រាក្រឡុក ដោយប្រើពាក្យសម្តីលើម្ចាស់ហាងហើយប៉ះទង្គិច រវាងសម្តីនិងសម្តី បានផ្ទុះជាហិង្សា ជនសង្ស័យក៏ស្ទុះទៅបោចសក់និងទះកំភ្លៀងតែម្ដង។ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០២និង០០នាទី ចំណុចកន្លែងលក់ស្រាក្រឡុកមាត់ស្ទឹងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះ លឹម ថូនីភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុមុខរបរ លក់ស្រាក្រឡុករងរបួសស្រាល ស្នាមក្រចកលើដៃខាងស្តាំ និងជាំថ្ពាល់ខាងស្តាំ។
ជនសង្ស័យឈ្មោះ សោម វណ្ណូ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ សន្តិសុខឃាត់ខ្លួន ។
សមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុជនសង្ស័យខាងលើបានផឹកស្រាស្រវឹងជោគខ្លួន រួចហើយបានជិះម៉ូតូចូលទៅកន្លែងលក់ស្រាក្រឡុករបស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានដើរទៅទាត់តុកៅអីរបស់ជនរងគ្រោះ ដោយខ្លួនប៉ះទង្គិចពាក្យសម្តីបន្តិចបន្តួចសោះ បានស្ទុះទៅចាប់បោចសក់ទះកំភ្លៀងភ្ញៀវ ជាច្រើននាក់ដែលកំពុងអង្គុយផឹកស្រានៅទីនោះ នៅពេលឃើញដូចនេះ ជនរងគ្រោះបានចូលប្រតាយប្រតប់ ឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ដោយ៖ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
និរន្តរភាព ភាពងាយស្រួល ភាពសម្បូរបែប និងចំណូលចិត្ត ជាស្នូលបាវចនៈទាំង ៤ របស់ក្រុមហ៊ុននីសាន់

មនុស្សទាំងនេះបានបង្ហាញពីភាពអស្ចារ្យដែលពួកគេបានរៀបចំ

ពិតជាស្អាតណាស់! ឆ្លងឆ្នាំមិនចង់ទៅណាឆ្ងាយ អាចមកលេងកន្លែងនេះបាន….!!

Messi បញ្ជាក់ជំហរយ៉ាងច្បាស់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយធ្លាក់ចេញពី Copa America

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់