
Lardy
· 2019-04-27
ងាយៗ! ជៀសផុតពីបញ្ហារលាកក្នុងរាងកាយ ដោយគ្រាន់តែទទួលទានអាហារទាំងនេះ
0
ការរលាកក្នុងរាងកាយ គឺជាប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំតបតទៅនឹងរបួស ឬការឆ្លងមេរោគ។ ជាធម្មតាការរលាកក្នុងរាងកាយមិននាំអោយមានផលអាក្រក់អ្វីឡើយ ប៉ុន្តែប្រសិនបើការរលាកមានលក្ខណៈរ៉ាំរ៉ៃអាចបង្កជំងផ្សេងៗ និងឡើងទម្ងន់។ ទោះជាយ៉ាងណា កុំបារម្ភ! វេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីអាហារដែលជួយប្រឆាំងការរលាក ៖
១. គ្រាប់អាល់ម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ monounsaturated, វីតាមីន E, ប្រូតេអ៊ីន និងម៉ាញ៉េស្យូមដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងទប់ស្កាត់ការរលាកផ្សេងៗក្នុងរាងកាយ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហារលាកក្នុងរាងកាយ ចូរព្យាយាមទទួលទានគ្រាប់អាល់ម៉ុនចំនួន ១ ក្ដាប់ដៃពេញក្នុងមួយថ្ងៃជាប្រចាំ។
២. ផ្លែបឺរ
មានផ្ទុកជាតិខ្លាញ់ល្អ monounsaturated, ជាតិសសៃ, វីតាមីន, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយបានយ៉ាងប្រសើរ។
៣. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B ដែលមិនត្រឹមតែមានប្រសិទ្ធិភាពកាត់បន្ថយរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនពង្រឹងសុខភាពបេះដូង និងខួរក្បាល។ ដូច្នេះចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់អោយបាន ២ ដងក្នុងមួយសប្តាហ៍។
៤. ខ្ញី
មានផ្ទុកសម្បូរទៅដោយសារធាតុ cytokines ដែលជួយប្រយុទ្ធប្រឆាំងការរលាករ៉ាំរ៉ៃក្នុងរាងកាយបានយ៉ាងប្រសើរ។
៥. បន្លែបៃតង
ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និង flavonoids ដែលមានប្រសិទ្ធភាពប្រឆាំងការរលាកគួរអោយកត់សម្គាល់។
៦. ក្រូច
មានផ្ទុកជាតិប៉ូតាស្យូម, វីតាមីន C, កាល់ស្យូម, ជាតិសសៃ និងសារធាតុ folate ដែលមិនត្រឹម
តែជួយរក្សាសុខភាពបេះដូង និងសសៃឈាមល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាកក្នុងរាងកាយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ការ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ថៃប្រកាសផ្អាកសាលារៀននៅក្នុងខេត្តស្រះកែវបណ្តោះអាសន្ន ក្រោយស្ថានភាពតាមព្រំដែនប្រែប្រួល

燕无歇 Pinyin-是七叔呢_Yan Wu Xie ត្រចៀកកាំហោះមិនសម្រាក

សំណាងន័យថាសាង -(Luck is the result of hard work and preparation)

យោបល់ទាំងអស់ (1)
គ្មានយោបល់
- 1
ទៅកាន់