
Sreythea
· 2019-04-27
៣ក្បាច់ ធ្វើឲ្យអ្នកគេងស្ងប់ដល់ព្រឹក ដោយមិនសុបិន
0
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីពិសេសក្នុងការធ្វើឲ្យអ្នកអាចគេងលក់ដល់ភ្លឺបាន។ តើមានអ្វីខ្លះទៅ?
១. នៅមុនពេលដែលគេង អ្នកមិនគួរប្រើខួរក្បាលខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឲ្យអារម្មណ៍អ្នកមិនអាចស្ងប់បានឡើយ ដោយអាចនៅច្របូកច្របល់បាន។ ជាពិសេស អ្នកក៏មិនគួរហាត់ប្រាណដោយប្រើចលនាដែលបញ្ចេញកម្លាំងខ្លាំងដែរ ព្រោះវាអាចធ្វើឲ្យអ្នកពិបាកចូលគេងណាស់។ ដូចនេះ អ្នកគួរតែដើរហាត់ប្រាណនៅសួនច្បារជិតផ្ទះបាន ព្រោះវាជាចលនាដែលអាចធ្វើឲ្យអ្នកអាចគេងលក់ស្រួលដល់ភ្លឺបាន។
២. នៅមុនពេលដែលអ្នកចូលគេង អ្នកគួរតែដុសធ្មេញ និងលុបមុខឲ្យស្អាត។ បន្ទាប់មក អ្នកអាចប្រើទឹកក្តៅអ៊ុនៗដើម្បីលាងសម្អាតជើង ព្រោះទឹកក្តៅនេះ អាចជួយធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរស្រួល ដោយធ្វើឲ្យអ្នកងាយគេងលក់ខ្លាំងណាស់។
៣. ការត្រាំជើងដោយប្រើទឹកក្តៅអ៊ុនៗមុនចូលគេង ក៏អាចធ្វើឲ្យអ្នកអាចគេងលក់ស្រួលផងដែរ ដោយអ្នកអាចត្រាំចំនួនពី១៥ ទៅ២០នាទី។ ការធ្វើបែបនេះ ដើម្បីឲ្យឈាមនៅបាតជើងអ្នកដើរស្រួល ដោយធ្វើឲ្យអ្នកងាយស្រួលគេងលក់ណាស់។ ក្រៅពីនេះ អ្នកគួរតែកែប្រែបរិយាកាសក្នុងបន្ទប់អ្នក ដោយធ្វើឲ្យមានផាសុខភាព សម្អាតឲ្យបានស្អាត នោះអ្នកនឹងមិនចាំបាច់បារម្ភពីបញ្ហាគេងមិនលក់ទៀតទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីសាស្រ្ត ៨ចំណុច ដើម្បីការកាត់បន្ថយស្រ្តេស

ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ

Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

កុំទុកចិត្តឱ្យសោះ មនុស្ស ៣ ប្រភេទនេះ រាប់អានមិនបានទេ ត្រូវនៅឱ្យឆ្ងាយពីពួកគេ

យោបល់ទាំងអស់ (1)
មិត្ត45514211
· 2020-02-22
ល្អណាស់
- 1
ទៅកាន់