
Sovandary
· 2019-05-03
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ១ខ្នង និងឆក់យកជីវិតបុរសចំណាស់ម្នាក់
0
ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ខណៈដឹកគោចូលក្រោល និងផ្ទះមួយខ្នងរងការបំផ្លាញដោយសារគ្រោះធម្មជាតិ ភ្លៀងផ្គររន្ទះលាយលំនិងខ្យល់កន្រ្តាក់ កាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិបឹងក្អែក ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឹម សើ ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរជាកសិក រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មុនពេលកើតហេតុខណៈមានភ្លៀងធ្លាក់មកលាយឡំខ្យល់កន្ត្រាក់ រួមនិងស្នូរផ្គររន្ទះ ផងនោះលោកតា រងគ្រោះបានចេញពីផ្ទះទៅដឹកសត្វគោចូលក្រោលខណៈនោះក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ចំណែកឯផ្ទះប្រជាពលរដ្ឋ១ខ្នងក្បែរនោះក៏ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញខ្ទេចអស់គ្មានសល់ផងដែរ៕
យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣ យ៉ាងនេះ ស្ត្រីទាមទារកាន់តែច្រើន បុរសនឹងស្រលាញ់នាងកាន់តែខ្លាំងដូចគ្នា

សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

ទោះជីវិតអ្នកក្រប៉ុណ្ណាក៏ដោយ ហាមលោភលន់ចំពោះលុយ៤ប្រភេទនេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់