
Princess Xenia
· 2019-05-03
សង្វៀន SEATV ចាប់ផ្តើមការប្រកួតដណ្តើម ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៨ របស់ខ្លួន
0
ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ SEATVសហការនឹងសហព័ន្ធកីឡា ប្រដាល់គុនខ្មែរក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ បើកព្រឹត្តិការណ៍ប្រដាល់ គុនខ្មែរដែលមានឈ្មោះថា “ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី ទម្ងន់៦០គីឡូក្រាម” ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និងអ្នកប្រដាល់ជើងខ្លាំងថៃ ៤រូប នឹងចាប់ផ្តើមធ្វើការប្រកួតជម្រុះ នៅថ្ងៃទី១១ ឧសភា ២០១៩ខាងមុខនេះ នៅលើសង្វៀនSEATV ។
លោក ហ៊ុយ សុខា ប្រធានទីផ្សារក្រុមហ៊ុនខារ៉ាបាវ បានថ្លែងក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៣ ឧសភា ២០១៩ ដោយចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលបង្កឲ្យអ្នកប្រដាល់ទាំង ៨ រូប(ខ្មែរ៤ ថៃ ៤) ត្រូវប្រជែងគ្នាយករង្វាន់ដែល អាចជួយកែប្រែជីវភាពបាន ។ លោកបន្តថា ខារ៉ាបាវមិនមែនតែជួយ ឧបត្ថម្ភម្តងនេះទេ គឺចូលរួមច្រើនលើកនិងបន្តថែមទៀត ដើម្បីការរីកចម្រើនរបស់វិស័យកីឡានៅកម្ពុជា ។
ការប្រកួតនេះអ្នកដែលដណ្តើម បានតំណែងជើងឯកម្ចាស់ ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០គីឡូក្រាមនោះ នឹងទទួលបានប្រាក់រង្វាន់ធំគឺ ៤០០០ដុល្លារអាមេរិក លេខ២បាន ២៥០០ដុល្លារអាមេរិក លេខ៣បាន ១៥០០ដុល្លារអាមេរិក និងលេខ២បាន ១០០០ដុល្លារអាមេរិក។
លោក យិន ខេមរា នាយកផ្នែកទីផ្សារនិងទំនាក់ទំនងសាធារណៈ នៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបញ្ជាក់អោយដឹងថា ការប្រកួតជើងឯកខារ៉ាបាវទម្ងន់ ៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន៨ រូបចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានវៀត ប៊ុនឌឿន សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ, សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , ចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក រីឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Khan Thep , Phut Phat Noy , Chhai Yo និង Super Pek ។
លោក រាជ សុផែន តំណែងលោកឧត្តមសេនីយ៍តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថា ការប្រកួតតាមរូបមន្តវិលជុំជម្រុះ ដោយគិតពិន្ទុដែលមាន ៣ដំណាក់កាល ។ ដំណាក់ទី១ អ្នកប្រដាល់ទាំង៨នាក់នោះ ចែកជាពូលខ្មែរ និងពូលបរទេស ដែលមាន៤នាក់មួយពូល ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់ ត្រូវប្រកួតវិលជុំជាមួយ ពូលអ្នកប្រដាល់ថៃ ដោយជម្រុះចោលទុកតែ ២នាក់ពីរនាក់ក្នុងមួយពូល គឺពូលខ្មែរ២ ពូលថៃ២ សម្រាប់ឡើងទៅប្រកួត ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់និងប្រាក់រង្វាន់ ។ សម្រាប់រូបមន្តប្រកួតនេះ គឺខ្មែរមិនប៉ះខ្មែរគ្នាឯងទេ ឯអ្នកប្រដាល់បរទេស ក៍មិនប៉ះគ្នាដែរក្នុងវគ្គជម្រុះនោះ ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកឈ្នះនិងត្រូវជួបអ្នកឈ្នះ ដើម្បីដណ្តើមជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រ ឯអ្នកចាញ់ជួបអ្នកចាញ់ ដណ្តើមចំណាត់ថ្នាក់លេខ៣ ។
លោក ម៉ិក កាដូ អគ្គនាយករងកីឡា និងអគ្គលេខាធិការនៃសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា បានក្រើនរំលឹកដល់ គណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវតែកាត់ក្តីអោយបានត្រឹមត្រូវ សុក្រឹត យុត្តិធម៏។ ហើយលោកក៍បានប្រកាស នឹងដាក់ពិន័យដល់អ្នកប្រដាល់ ដែលប្រកួតដណ្ដើមខ្សែក្រវាត់ ឲ្យធ្ងន់ជាងការប្រកួតធម្មតាផងដែរ ព្រោះនេះជាការប្រកួតក្នុងលក្ខណៈពិសេសបំផុត ។ លោកបានផ្តាំផ្ញើដល់កីឡាករ ត្រូវតែធ្វើខ្លួនអោយបានល្អ គោរពឲ្យបានដាច់ខាតនូវវិន័យសីលធម៌ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ជំហានដើម្បីលើកលែងទោសមនុស្សដែលធ្វើអោយយើងឈឺចាប់

ពិតជាអស្ចារ្យ ស្វែង សុជាតា អាចវាយលុកទីផ្សារក្រៅស្រុក!!

អ្នកវិទ្យាសាស្ត្រមួយក្រុមបានអះអាងថា ផឹកស្រា ១ដបក្នុងមួយសប្តាហ៍ ស្មើនឹងការជក់បារី ១០ដើម ដែលអាចប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ

បងម៉ៅ Romeo Lukaku សុខចិត្តចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្របខ័ណ្ឌ Serie A ប្រទេសអុីតាលី បើទោះបីជាបានប្រាក់អាទិត្យតិចជាងនៅអង់គ្លេសក៏ដោយ

ការណែនាំពិសេស
ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

ពេលសប្បាយចិត្ត និងពេលខឹង ត្រូវជៀសវាងធ្វើរឿងទាំងពីរនេះ ដើម្បីកុំឱ្យស្តាយក្រោយ

គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

មួយជីវិត យើងត្រូវតែមានមិត្ត ៥ ប្រភេទនេះ ទើបយើងមានសំណាង និងមានសេចក្ដីសុខ

យោបល់ទាំងអស់ (0)