CHANTHA

· 2019-05-05

កូនកើតដោយធម្មជាតិ និងកើតដោយវះកាត់ ខុសគ្នាត្រង់ណា?

0

ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីភាពខុសគ្នារវាកូនកើតដោយធម្មជាតិ និងដោយវះកាត់។ តើមានអ្វីខ្លះទៅ?

១. កូនដែលកើតដោយវះកាត់ ងាយនឹងកើតជំងឺរលាកសួតខ្លាំងណាស់ ដោយសារតែក្នុងដំណាក់កាលវះកាត់ ធ្វើឲ្យប៉ះពាល់។ ជាហេតុដែលធ្វើឲ្យសួតអាចនឹងមានបញ្ហាដោយមិនដឹងខ្លួន។

២. កូនដែលកើតដោយវះ ប្រព័ន្ធការពាររាងកាយមិនរឹងមាំដូចជាកូនដែលកើតដោយធម្មជាតិឡើយ។ ជាហេតុដែលធ្វើឲ្យទារកងាយកើតជំងឺឆ្លងខ្លាំងណាស់។

៣. ទារកដែលកើតដោយការវះកាត់ ងាយនឹងប្រតិកម្មខ្លាំងណាស់ មិនដូចទារកដែលកើតដោយធម្មជាតិនោះឡើយ។ ដូចនេះ ប្រសិនជាអាច អ្នកម្តាយគួរតែជ្រើសរើសការសម្រាលដោយធម្មជាតិ ព្រោះអាចធ្វើឲ្យរាងកាយកូនរឹងមាំបាន ថែមទាំងល្អចំពោះសុខភាពអ្នកម្តាយផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស